ខេត្តឧត្តរមានជ័យ៖ ស្ត្រីម្នាក់ ខណៈជិះម៉ូតូ ត្រូវរថយន្តដឹកទំនិញធុនធំ បើកកៀរដួល ហើយកិនពីលើ បណ្តាលឲ្យដាច់ពាក់កណ្តាលខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០ព្រឹក ថ្ងៃទី១២ សីហា តាមបណ្តោយផ្លូវជាតិលេខ១៧១ ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យនគរវត្តដឹងថា ស្ត្រីរងគ្រោះឈ្មោះ វែន វឿត អាយុ៣៩ឆ្នាំ បានជីះម៉ូតូ ម៉ាកវេវ ពណ៌ខ្មៅលាយក្រហម
សេរី២០១៥ គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចខាងលើ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកFUSO ចំណុះ១២តោន ពណ៌សលាយខៀវ ពាក់ស្លាកលេខ តាកែវ ៣A.១០៣០ បើកច្រាសគ្នា ជ្រុលមកកៀរម៉ូតូដួលហើយកិនពីលើជនរងគ្រោះ បណ្តាលឲ្យដាច់ពាក់កណ្តាលខ្លួនខ្ទាតសាច់ពេញផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម។ តៃកុងរថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើការវាស់វែង រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាង បានយកទៅអធិការដ្ឋានស្រុក រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ ប៉ែននួន