ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបានចុះបង្ក្រាបទីតាំងហាងម៉ាស្សា ដែលបង្កប់បទល្មើស ប្រព្រឹត្តិសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់ ) មួយករណីកាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង ៣០នាទី នៅចំណុច ហាងម៉ាស្សា ប៉ាយជីងហាន់កុង ស្ថិតនៅក្រុមទី០៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក កៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះសីហនុ ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២៩នាក់ ( បុរស ១៥នាក់ , នារី ១៤នាក់ ) ។
លោកឧត្តមសេនីយ៍ទោស្នងការ បញ្ជាក់ថា បន្ទាប់ពីធ្វើការស្រាវជ្រាវ ស៊ីបអង្កេតនិងសួរ បំភ្លឺឃើញថា ៖ នារីចំនួនទាំង១៤នាក់ ប្រកបមុខរបរផ្លូវភេទ។ ភ្ញៀវដែលមករកសេវាកម្ម ផ្លូវភេទនេះ មានចំនួន៨នាក់។
អ្នកដែលពាក់ព័ន្ធ ប្រព្រឹត្តិបទល្មើសសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់ ) មានចំនួន ០៧នាក់៖
១-ឈ្មោះ CHEN ZHIMIN ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៤៧៤៧៩៣១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( ថៅកែ ) ។
២-ឈ្មោះ WU XIANGYUN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៣៨៥៨៥៣១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកគិតលុយ ) ។
៣-ឈ្មោះ XU FEI ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៥៨៥៨២៧៣ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកគ្រប់គ្រងនារីនៅជាន់លើ ) ។
៤-ឈ្មោះ ZHUANG FEI YUN ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៨៩១៣២៧១ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកបើកឡានជូនភ្ញៀវ ) ។
៥-ឈ្មោះ CHEN GANG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកទិញឥវ៉ាន់ ) ។
៦-ឈ្មោះ ZHANG BING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ G៥៩៣៨៧៥១៩ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកចែកខិតប័ណ្ណ ) ។
៧-ឈ្មោះ SHI YOUDAN ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ ED៦៦៧០០៥៨ ស្នាក់នៅ ក្រុម៨ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ( អ្នកចែកខិតប័ណ្ណ ) ។
វត្ថុតាងចាប់យកបាន៖ មានស្រោមអនាម័យប្រើប្រាស់រួចនិងស្រោមអនាម័យមិនទាន់ប្រើប្រាស់ មួយចំនួនធំ។ នាមប័ណ្ណហាងម៉ាស្សា ១០ប្រអប់ វិកាយប័ត្រ ឧបករណ៍ជំនួយក្នុងការរួមភេទ ( បាល់ខ្យល់ , ជើងទ្រធំ , ជើងទ្រតូច ) ទូរស័ព្ទដៃ ១៣គ្រឿង រួមទាំងវត្ថុមួយចំនួនទៀតដែលពាក់ព័ន្ធនិងអាជីកម្មផ្លូវភេទនេះ ។
ចំពោះជនសង្ស័យទាំង ០៧នាក់ ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរៀងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ