ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បញ្ឈប់មិន​ឱ្យ​យកប្រាក់តាមផ្លូវវាងក្រុងលេខ២១ក្រុងដូនកែវ ខេត្តតាកែវ

ចែករំលែក៖

តាកែវ​៖ ​ក្រោយពីទទួលបាននូវសំណូមពរពីបងប្អូនប្រជាពលរដ្ឋ​ អាជីវករ​ និង ម្ចាស់យានយន្ដដឹកទំនិញគ្រប់ប្រភេទនៅខេត្តតាកែវស្នើសុំសម្តេចកុំ​ឱ្យ​យកលុយថ្លៃឆ្លងកាត់ផ្លូវលេខ២១ ដែលភ្ជាប់ពីផ្លូវជាតិ​លេខ២ ខាងលិច មន្ទីរសុខាភិបាលមកទល់នឹងផ្លូវ​លេខ១២៥ក ឬហៅថាផ្លូវវាងក្រុង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចផ្ដល់ជូនបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវខាងលើដោយមិន​យកប្រាក់ជារៀងរហូត ចាប់ ពីម៉ោង ១២:០០​អាធ្រាត្រ​យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ យប់នេះ តទៅ។

ហ្វេសប៊ុក​ផេក​ផ្លូវការ​សម្តេច​តេជោ​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​សីហា​ នេះ​ សរសេរ​ថា​ សម្តេចតេជោ ហ៊ុន សែន តែងតែនៅរួមសុខរួមរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់ស្ថានការណ៍ទាំងអស់ ព្រោះសេចក្តីសុខរបស់ពលរដ្ឋ គឺជាសេចក្តីសុខ​របស់សម្តេចផ្ទាល់។ នេះគឺជាកាដូថ្មីជូនបងប្អូនអ្នកខេត្តតាកែវក៏ដូច ជាសម្រាប់បងប្អូនដែលធ្វើដំណើរឆ្លងកាត់ទីនេះ។

ចាប់ពីម៉ោង ១២:០០ យប់នេះតទៅ គឺបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ដោយមិនត្រូវបង់ប្រាក់ថ្លៃ ឆ្លងកាត់តាមផ្លូវនេះទៀតឡើយ (Free)។ អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនលេខ​២០។សូមបងប្អូនធ្វើដំណើរមានសុខសុវត្ថិភាពគ្រប់ទីកន្លែង​៕ ចេស្តា

 


ចែករំលែក៖