ខេត្តកំពង់ធំ៖ នៅថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទី នៅភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីមនុស្សលង់ទឹកស្រែបណ្ដាលឲ្យស្លាប់ម្នាក់ ។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ សេក ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ មូលហេតុ ជនរងគ្រោះស្រវឹងស្រាដើរធ្លាក់ទឹកស្រែបណ្តាលឲ្យលង់ស្លាប់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សាសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី