ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងទទួលផលចោរកម្ម និងទទួលផលចោរកម្មមានស្ថានទម្ងន់ទោស ចំនួនបីខេត្ត,តុលាការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទពីរនាក់៧ឆ្នាំ និងបីនាក់៤ឆ្នាំ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៧ សីហា ២០១៨ នៅសាលាដំបូងខេត្តកណ្តាល បានបើកប្រកាសសាលក្រមផ្តន្ទាទោសសំណុំរឿងក្រុមទទួលផលចោរកម្ម និងទទួលផលចោរកម្មមានស្ថានទម្ងន់ទោស ចំនួនបីខេត្ត។

ប្រកាសសាលក្រមនេះ មានលោកចៅក្រមគឹម ម៉េង ជាប្រធានប្រឹក្សា មានការចូលរួមពីលោក ទី សំណាង ចៅក្រម លោក ផូង វណ្ណ ចៅក្រម និងលោក ឯក ស៑ុនរស្មី ជាតំណាងអយ្យការ។

ក្រោយ​បញ្ចប់​សាលក្រម លោក​គឹម​ ម៉េង​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទ​ទី០១ឈ្មោះ​ តេង លី ភេទប្រុស ទី០២ឈ្មោះ សេង បូរិទ្ធ ភេទប្រុស ចំនួន០៧ឆ្នាំ និងទី០៣ឈ្មោះហេង ភក្តី ភេទប្រុស ទី០៤ឈ្មោះយន់ សំអឿន ភេទប្រុស ទី០៥ឈ្មោះ យន់ វាសនា ភេទប្រុស ចំនួន០៤ឆ្នាំ ។

ជនជាប់ចោទទាំងនោះត្រូវ ជាប់​ចោទ​ពី​បទ​ ទទួលផលចោរកម្ម និងទទួលផលចោរកម្មមានស្ថានទម្ងន់ទោស តាមមាត្រា៤០០ ,៤០១នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

សូមរំលឹកថា ការបើកប្រតិបត្តិការណ៍បង្ក្រាបនេះ ក្រោយកម្លាំងនគរបាល ស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនក្រុមចោរ ធាក់ផ្តួលម៉ូតូប្លន់បាន៦នាក់ ក្រោយពួកគេធ្វើសកម្មភាព វាយប្លន់ជនរងគ្រោះ ២នាក់ប្តី ប្រពន្ធកាលពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៨នៅចំណុច ដីភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល រួចគេចខ្លួន។

លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ក្រោយពីជនសង្ស័យ១ក្រុម ធ្វើសកម្មភាពធាក់ផ្តួលវាយប្លន់ជនរងគ្រោះឈ្មោះ ឈៀង ប៉េងសៀន ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរកសិករនិងឈ្មោះ សឿន សម្ភស្សភេទស្រីអាយុ២៥ឆ្នាំមានមុខរបរកសិករ អ្នកទាំងពីរជាប្តីប្រពន្ធរស់នៅភូមិក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាលឲ្យបាត់បង់ម៉ូតូមួយគ្រឿង ម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល1Y-5246។

ក្រោយកើតហេតុកម្លាំងនគរបាលលោកតាមបង្ក្រាប់បានមុខសញ្ញា៦នាក់ ធ្វើការដកហូត បានស្លាកលេខម៉ូតូបានចំនួន៣ ។ (ភ្នំពេញ 1GS-2799)(ភ្នំពេញ 1GI-2551) (ឧ.មានជ័យ  1C-6117) និងម៉ូតូចំនួន៤គ្រឿង ១.ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខកណ្ដាល 1Y-5246 ។ ២ម៉ូតូម៉ាកស៊ុយសាគីឡេត ពណ៌ស លាយក្រហមគ្មាន ស្លាកលេខ ។ ៣.ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ពាក់ផ្លាកលេខឧត្តមានជ័យ 1C-6117 ។ ៤.ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរឆ្នាំ២០១៦ឡើងតែមឆ្នាំ២០១៨ ។

លោកបានបន្តថា ក្រោយធ្វើការស្រាវជ្រាវ ឃាត់បានជនសង្ស័យទាំង៦នាក់ រួចនាំមកសាកសួរ ទើបថាមានបក្ខពួកមួយចំនួនទៀតនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដោយមានការឯកភាព ពីអគ្គនគរបាលជាតិនិងមានដឹកនាំដោយផ្ទាល់ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ បានចុះទៅសហការ ជាមួយកម្លាំងនគរបាលខេត្តទាំងពីរធ្វើការស្រាវជ្រាវ ឆែកឆេរទីតាំងទទួលទិញ លក់ម៉ូតូ ទទួលផលចោរកម្មចំនួន៥គោលដៅរកឃើញម៉ូតូ មិនប្រក្រតីជាច្រើនគ្រឿង ឃាត់ខ្លួនអ្នក ពាក់ព័ន្ធចំនួន៦នាក់នាំយកមកសាកសួរ។

លោកបន្តទៀតថា មុនដំបូងកម្លាំងចូលឆែកផ្ទះឈ្មោះ ហេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ (ពីរផ្ទះ) ។

រកឃើញម៉ូតូមិនប្រក្រតីមួយគ្រឿងម៉ាកហុងដា C125 សេរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DD-8736 អត់ក្បាំង អត់កុងទ័រ អត់កញ្ចកស្លាកលេខម៉ូតូចំនួន ៤៣បន្ទះ និងវត្ថុតាងមួយ ចំនួនទៀត ដែលជាសម្ភារៈសម្រាប់ធ្វើសកម្មភាព។  និងផ្ទះឈ្មោះ ឌី បណ្ដូល (ម្តាយរបស់ឈ្មោះ ហេង ភក្តី)រកឃើញស្លាកលេខម៉ូតូ១៦ស្លាក (ខ.ម) ០១ និងវត្ថុតាង មួយចំនួនទៀតផងដែរ។

រួចបន្តទៅឆែកឆេរផ្ទះរបស់ឈ្មោះ ហ៊ុន គន្ធា ដោយមានការ ចូលរួមពីឪពុកក្មេកឈ្មោះ យិន ហ៊ីម ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ រកឃើញស្លាក លេខឡាន២បន្ទះ លេខៈ ភ្នំពេញ 2F-9660 និងកាតគ្រីម៉ូតូចំនួន៧សន្លឹក និងអត្តសញ្ញាណ បណ្ណជនជាតិខ្មែរចំនួន ០៤សន្លឹក ។

រួចបន្តទៅឆែកឆេរផ្ទះឈ្មោះ ពេជ្រ កង ភេទស្រី រកឃើញ ស្លាកលេខម៉ូតូចំនួន ០១សន្លឹកភ្នំពេញ 1AD-4382 និងវត្ថុតាងផ្សេងទៀត។

រួចបន្តទៅឆែកឆេរផ្ទះជួល ឈ្មោះ ហេង រតនា អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ហ៊ុន គន្ធា អនុញ្ញាតិឲ្យសមត្ថកិច្ចកាត់សោរទីតាំងផ្ទះលក់ម៉ូតូនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  និងឆែកឆេរផ្ទះជួលឈ្មោះ ហ៊ុន គន្ធា រកឃើញម៉ូតូ៤៥គ្រឿង ស្លាកលេខ និងប័ណ្ណសម្គាល់ចំនួន ៣៧គ្រឿង ។

ក្រោយត្រួតពិនិត្យរួចវត្ថុតាងចាប់យក រួមមានម៉ូតូចំនួន ០៨ គ្រឿងទីតាំងនេះប្រគល់ ឲ្យសមត្ថកិច្ច ខេត្តកំពង់ស្ពឺគ្រប់គ្រង)៕ ឆ ដា


ចែករំលែក៖