ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនតាមពាក្យបណ្តឹងបុរសម្នាក់ប៉ុនប៉ងលួចទូរស័ព្ទ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសជាជនសង្ស័យម្នាក់ ប៉ុនប៉ងលួចទូរស័ព្ទរបស់អ្នកភូមិ ត្រូវបានសមត្ថកិច្ចប៉ុស្ថិ៍ឃុំអូរអណ្ដូងចុះឃាត់ខ្លួនតាមពាក្យបណ្ដឹង ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ កម្លាំងប៉ុស្ដិ៍អូរអណ្ដូងបានទទួលពាក្យបណ្ដឹងពីឈ្មោះ ឆោម គ្រក់ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិអូរចិតប្រាំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្ដឹងទៅលើឈ្មោះ លួន ថា ភេទប្រុសអាយុ២១ឆ្នាំ ពីបទប៉ុនប៉ងលួច ទូរស័ព្ទរបស់ខ្លួន នៅចំណុចភូមិឃុំខាងលើ ។

សមត្ថកិច្ចជំនាញប៉ុស្តិ៍អូរអណ្ដូងបានឱ្យដឹងថា៖ ក្រោយពីបានទទួលពាក្យបណ្ដឹងពីម្ចាស់ ទូរស័ព្ទ, កម្លាំងប៉ុស្ដិ៍ ក៏បានស៊ើបអង្កេតស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសុំណំរឿងតាមនីតិវិធីច្បាប់ ៕ ស សារ៉េត


ចែករំលែក៖