ខេត្តព្រះសីហនុ៖ វេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ មានករណីឆក់ខ្សែ ក មួយកើតឡើងក្នុងផ្សារវាលរេញ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ករណីនេះសមត្ថកិច្ចបញ្ជាក់ថា បង្ក ឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ថន ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពឆក់ខ្សែ ក (សុំតថ្លៃទិញ រួច ឆក់ពីដៃអ្នកលក់) ពីអាជីវករអ្នកលក់មាសឈ្មោះ ជា សាន ភេទប្រុសអាយុ៤៥ឆ្នាំ ទីលំនៅភូមិបឹង ឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ រួចរត់គេចខ្លួន តែក្រោយមកត្រូវបានកម្លាំងកងរាជអាវុធហត្ថនិងនគរបាល ស្រុកសហការដេញចាប់ខ្លួនបាន។
បច្ចុប្បន្នជនសង្ស័យត្រូវបាន នគរបាលអធិការដ្ឋាននគរបាលស្រុក យកទៅសាកសួរតាមនិតិវិធី ៕ ឆ្លាម សមុទ្រ