ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់សម្លាប់ខ្លួនឯង សង្ស័យលេងល្បែងស៊ីសងក្នុងកាស៊ីណូអស់លុយ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសជាជនជាតិចិនម្នាក់ ឆ្លងដែនមកលេងល្បែងស៊ីសងនៅកាស៊ីណូម្កុដពេជ្រចាស់អស់លុយ តូចចិត្ត សម្រេចចិត្តធ្វើអត្តឃាតចងក ស្លាប់ខ្លួននៅក្នុងបន្ទប់សណ្ឋាគារ មួយកន្លែង ចងក ដោយខ្សែនីឡុងពណ៌ខ្មៅគឺខ្សែស្បែកជើង ចងនឹងកន្លឹះទ្វារបើកចេញចូល ត្រូវបានអ្នកសំអាតបន្ទប់ឃើញក៏ប្រាប់ទៅម្ចាស់សណ្ឋាគារនោះឈ្មោះ ឆៃ សិន ក៏ទូរស័ព្ទទៅសមត្ថកិច្ចតែម្ដង ។

ករណីបុរសជាជនជាតិចិនម្នាក់អត្តឃាត ចង ក ដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅចំណុចបន្ទប់លេខ០១ ក្នុងសណ្ឋាគារ ឆៃ សិន (ម្កុដពេជ្រចាស់) ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមមន្ត្រីសមត្ថកិច្ចជំនាញនៃស្នងការខេត្តប៉ៃលិនបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ CHEN FENG ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មកស្នាក់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

បន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យ រួចក៏ធ្វើកោសល្យវិច័យរបស់កម្លាំងជំនាញស្រុក និងកម្លាំងនគរបាលនៃស្នងការខេត្តបានឃើញថា រណីខាងលើពិតជាធ្វើអត្តឃាតដោយចងក ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសាកសពជនជាតិចិននោះត្រូវបានសមត្ថកិច្ច និងអាជ្ញាធរយកទៅរក្សានៅវត្តផ្សារព្រំដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ ៕ ស សារ៉េត


ចែករំលែក៖