ព័ត៌មានទាន់ហេតុការណ៍៖

នាងក្រមុំអាយុ១៧ឆ្នាំម្នាក់ស្លាប់ដោយសារគាំងបេះដូង

ចែករំលែក៖

ប៉ោយប៉ែត៖ នាងក្រមុំម្នាក់ស្លាប់ដោយសារគាំងបេះដូងគេសង្ស័យប្រើថ្នាំគ្រវី(ថ្នាំខេ)ច្រើនលើសកម្រិតនៅពេល់មិត្តភក្ដ័ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែ ក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៨ ។

ប្រភពពីក្រុមគ្រូរពេទ្យប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ធី ណារិន ភេទស្រីអាយុ១៧ឆ្នាំ រស់នៅក្នុងភូមិបាលលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្ថែមថា នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះ និងមិត្តភក្ដិរបស់ខ្លួនបានចូលរាំលេងកំសាន្តក្នុងក្លឹបមួយកន្លែងនៅក្នុងកាស៊ីណូ ហើយប្រើប្រាស់ថ្នាំគ្រវី(ថ្នាំខេ) ជាមួយមិត្តភក្តិ ខ្លួន(ជនរងគ្រោះ)ដើម្បីបង្កើនការសប្បាយ ប៉ុន្តែជនរងគ្រោះបានប្រើលើសកម្រិតបានគាំងបេះដូងស្លាប់នៅនឹងកន្លែងក្លិបកំសាន្តវេលាទៀបភ្លឺ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ប៉ុន្តែដោយសារតែមិត្តភក្ដិជនរងគ្រោះមិនអស់ចិត្ត បានដឹកសពជនរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក តែអកុសលជនរងគ្រោះបានស្លាប់ពេលកំពុងបញ្ជូនមកម្ល៉េះ ។

បញ្ហាខាងលើនេះដែរ បើយោងតាមការសាកសួររបស់អ្នកសារព័ត៌មានទៅលោក ហ៊ុល ផល្លី ប្រធានមន្ទីរពេទ្យបង្អែក ក្រុងបានបញ្ជាក់ថា សពនាងក្រមុំខាងលើបានស្លាប់ដោយតែនាងប្រើ(ថ្នាំខេ) ឬថ្នាំគ្រវីច្រើន លើសកម្រិត នេះ លោកថាបើយោងការសាកសួរទៅមិត្តភក្ដិ ឬសាច់ញាតិដែលដឹកសពជនរងគ្រោះមកមន្ទីរពេទ្យប្រាប់លោក តែលោកមិនមានអ្វីពិសោធន៍នោះទេ ។

សពរងគ្រោះត្រូវបានក្រុមសាច់ញាតិយកទៅរក្សាទុកធ្វើបុណ្យនៅគេហដ្ឋានក្នុងភូមិបាលិលេយ្យ១ ហើយសពជនរងគ្រោះខាងលើនឹងបូជានៅថ្ងៃអាទិត្យ ខាងមុខនេះ ៕ វណ្ណា


ចែករំលែក៖