ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយធ្វើអត្តឃាត(ផឹកថ្នាំបាញ់ស្មៅ)សម្លាប់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ខែសីហាឆ្នាំ២០១៨ នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ អុន អឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមការបំភ្លឺរបស់ឈ្មោះ អុន ធីម ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា ឈ្មោះអុន អឿននេះពិតជាមានសតិមិនគ្រប់ដោយមានមូលហេតុដូចខាងលើមែន មូលហេតុ: មានវិបត្តិក្នុងគ្រួសារនិងសតិមិនគ្រប់។
តាមដំណើររឿង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៩ព្រឹកខ្លួនបានឃើញជនរងគ្រោះ ដើរមកពីក្រោយផ្ទះទិសខាងត្បូងដៃមានយួរប៊ិដុងថ្នាំបាញ់ស្មៅ ពណ៌ខៀវ និងកាន់ដបទឹកសុទ្ធ១ ពេលមកដល់ផ្ទះឃើញបងខ្លួនមានសភាពមិនស្រួល ក៏បានពិនិត្យមើលមាត់ធុមខ្លិនថ្នាំបាញស្មៅទើបដឹងថាបងខ្លួនផឹកថ្នាំបាញ់ស្មៅ ។ ឃើញដូច្នេះខ្លួនក៏យកស្ករសលាយទឹក និងក្រូចឆ្មាឲ្យរងគ្រោះគាត់ផឹកអស់ពីរកែវ រៀបចំឲ្យសម្រាកនៅក្រោមផ្ទះ នៅពេលព្រលប់ខ្លួនទៅទិញទឹកសណ្តែកពីរកំប៉ុងឲ្យហូប លុះវេលាម៉ោង១០យប់ បងប្រុសរបស់ខ្លនបានចាប់ផ្តើមធ្វើទុក្ខ ត្រដរខ្យល់ខ្លួនបានប្រាប់ញាតិជិតខាងឲ្យមកជួយមើល លុះដល់វេលាម៉ោង២និង១៣នាទីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ទើបជនរងគ្រោះដាច់ខ្យល់ស្លាប់តែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានជំនាញបានសហការជាមួយលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រយា លោកមេភូមិ និងក្រុមគ្រួសារសព ពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វីកត់សម្គាល់ទេ មានតែ ទឹកកំអួតធុំក្លិនថ្នាំបាញ់ស្មៅតែប៉ុណ្ណោះ រួចក៏សនិដ្ឋានថា ជនរងគ្រោះពិតជាបានផឹកថ្នាំពុល(ថ្នាំបាញ់ស្មៅ)ធ្វើអត្តឃាតសម្លាប់ខ្លួនពិតមែន ហើយ ធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារសពយកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី