ខេត្តព្រះសីហនុ៖ មានអគ្គិភយ័ឆេះកន្លែងស្នាក់នៅ របស់កម្មករសំណង់ជាជនជាតិចិន ក្នុងការដ្ឋានសំណង់មួយកន្លែង ឈ្មោះសមុទ្រខៀវ នៅកំពេញភូមិ១សង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជិត២និង៣០នាទីរសៀល ថ្ងៃ២២ ខែសីហា ឆ្នាំ២០១៨ ។
បច្ចុប្បន្ន រលត់ហើយ ក្រោយមានអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គិភយ័។
សមត្ថកិច្ចប្រាប់ថាមានផ្ទះកម្មករស្នាក់នៅមួយកន្លែង មាន១៦បន្ទប់បានរងការខូចខាត ជាមួយនឹងសម្ភារមួយចំនួនទៀត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។
យោងតាមរបាយការណ៍ ពីសមត្ថកិច្ចថា អគ្គិភ័យនេះកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី៕ ឆ្លាម សមុទ្រ