ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២២ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួន ឪពុកចិត្តព្រៃផ្សៃ រំលោភកូនស្រីបង្កើតនិង រំលោភកូនអ្នកដទៃម្នាក់ទៀតជាច្រើនលើក
ទើបបែកធ្លាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ប្រទូស្តកេរ្តិ៍ខ្មាស់មានស្ថានទម្ងន់ទោស “ដែលប្រព្រឹត្តនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ហើយជនល្មើសត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែសីហា កាលពីថ្ងៃទី២០ សីហា ២០១៨ តាមមាត្រា២៤៦ ,២៤៧ នៃក្រមព្រហ្មទណ្ឌ ។
ស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រើប្រាស់ ឬទាក់ទងនិងចារី បទល្មើសដែលមានចែងក្នុងមាត្រា២៤៦(បទប្រទូស្តកេរខ្មាស)នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ) និងពិន័យជាប្រាក់ពី៤.០០០.០០០បួនលានរៀល ទៅ១០.០០០.០០០ដប់លានរៀល ។
ជនត្រូវចោទមានឈ្មោះ ផុន សុធា ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិសំប៉ានលើឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល ។
ប្រភពពីលោកអធិការនគរបាលបានបញ្ជាក់ថា កន្លងមកនៅថ្ងៃ ខែមិនចាំ ឆ្នាំ២០១៨ ឈ្មោះផុន សុធា បានរួមភេទជាមួយជនរងគ្រោះជាច្រើនលើកមកហើយ ។ លុះព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ទើប
មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថាឈ្មោះផុន សុធាមានសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះ ។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំបិលសហការជាមួយកម្លាំងអន្ដរាគមន៍ស្រុកស្អាងទៅដល់កន្លែងកើតហេតុនឹងបាននាំខ្លួនឈ្មោះផុន សុធា មកសាកសួរ ។ ឈ្មោះផុន សុធា សារភាពថា:ខ្លួនធ្លាប់បានរួមភេទជាមួយជនរងគ្រោះប្រាកដមែន ៕ ឆ ដា