ភ្នំពេញ៖ នៅវេលាម៉ោង៨និង៣០នាទី ខែសីហា ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ កំពុងតែព័ទ្ធចាប់ជនជាតិស្បែកខ្មៅ ដែលលួចមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ និងឃាត់បានជនជាតិស្បែកខ្មៅជាបន្តបន្ទាប់ នៅបន្ទប់ជួលមួយកន្លែងស្ថិតនៅសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅពេលនេះកម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ បានហៅជាងធ្វើសោ ដើម្បីបើកទ្វារចូលឆែកឆេរបន្តនៅបន្ទប់មួយចំនួនផ្សេងទៀត ដែលជនជាតិស្បែកខ្មៅកំពុងតែបិទទ្វារសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ជួលនៅចំណុចខាងលើ ។
ជាលទ្ធផលសម្ថកិច្ចឃាត់ខ្លួនបុរសស្បែកខ្មៅម្នាក់ និងបន្តឆែកឆេរបន្ថែមទៀត ៕ តាឡឹម