ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួន ឪពុកចិត្តព្រៃផ្សៃ រំលោភ​កូន​ស្រី​បង្កើតនិង​រំលោភ​កូន​អ្នក​ដទៃ​ម្នាក់​ទៀត​ជាច្រើនលើក

ចែករំលែក៖

ខេត្តកណ្តាល​៖​ នៅល្ងាចថ្ងៃទី២២ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីកាឃុំខ្លួន ឪពុកចិត្តព្រៃផ្សៃ រំលោភ​កូន​ស្រី​បង្កើតនិង​ រំលោភ​កូន​អ្នក​ដទៃ​ម្នាក់​ទៀត​ជាច្រើនលើក
ទើបបែកធ្លាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ប្រទូស្ត​កេរ្តិ៍​ខ្មាស់មាន​ស្ថាន​ទម្ងន់​ទោស​ “ដែលប្រព្រឹត្តនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង​ ខេត្តកណ្តាល ហើយ​ជនល្មើស​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១​ ខែ​សីហា​ កាលពីថ្ងៃទី២០ សីហា ២០១៨ តាមមាត្រា២៤៦ ,២៤៧ នៃក្រមព្រហ្មទណ្ឌ ។

ស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រើប្រាស់ ឬទាក់ទងនិងចារី  បទល្មើសដែលមានចែងក្នុងមាត្រា២៤៦(បទប្រទូស្តកេរខ្មាស)នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ) និងពិន័យជាប្រាក់ពី៤.០០០.០០០បួនលានរៀល ទៅ១០.០០០.០០០ដប់លានរៀល ។

ជនត្រូវចោទមានឈ្មោះ ផុន សុធា  ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិសំប៉ានលើឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល ។

ប្រភពពីលោកអធិការនគរបាលបានបញ្ជាក់ថា កន្លងមកនៅថ្ងៃ ខែមិនចាំ ឆ្នាំ២០១៨ ឈ្មោះផុន សុធា បានរួមភេទជាមួយជនរងគ្រោះជាច្រើនលើកមកហើយ ។ លុះព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ទើប
មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថាឈ្មោះផុន សុធាមានសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះ ។

សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកអំបិលសហការជាមួយកម្លាំងអន្ដរាគមន៍ស្រុកស្អាងទៅដល់កន្លែងកើតហេតុនឹងបាននាំខ្លួនឈ្មោះផុន សុធា មកសាកសួរ ។ ឈ្មោះផុន សុធា សារភាពថា:ខ្លួនធ្លាប់បានរួមភេទជាមួយជនរងគ្រោះប្រាកដមែន ៕ ឆ ដា


ចែករំលែក៖