ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាតខ្លួនជនសង្ស័យបានម្នាក់ទៀតហើយបន្ទាប់ពីឆក់កាបូបភ្ញៀវទេសចរណ៍បានសម្រេច

ចែករំលែក៖

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប សហការជាមួយការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ស្នងការខេត្តព្រះសីហនុ ចាប់ខ្លួនបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ។ ដោយយោងតាមអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ២៣៣/១៨ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ របស់លោក អ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប អនុវត្តលើឈ្មោះ ហ៊ឹម ភ័ក្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ។

គួររំលឹកដែលថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២០:៣០ នាទី ត្រង់ចំណុចភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ឈ្មោះហ៊ឹម សុភក្ក្រ័ និងគូរកនម្នាក់ទៀតឈ្មោះ ធន់ ប៊ុនហុង ភេទប្រុស អាយុ២៥ឆ្នាំ បានធ្វើសកម្មភាពឆក់កាបូប ជនជាតិប៉ាគីស្ថាន ក្រោយធ្វើសកម្មភាពកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប បានបង្ក្រាបបានឈ្មោះ ធន់ ប៊ុនហុង និងបានក៏សាងសំណុំរឿងតាមនីតិវិធី ដោយឡែកឈ្មោះ ហ៊ឹម ភ័ក្ត្រា បានគេចខ្លួន មករាជធានីភ្នំពេញ និងបន្តគេចខ្លួចដល់ខេត្តព្រះសីហនុ ។

បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់កាត់តាមច្បាប់ហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ៕ ប៊ុនរិទ្ធី


ចែករំលែក៖