ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកហ៊ីណូមួយគ្រឿង បើកបុករ៉ឺម៉កម៉ូតូពីក្រោយហើយរេចង្កូតទៅប៉ះផ្ទះពលរដ្ឋ២ខ្នង រួចធ្លាក់ចូលប្រឡាយខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងនិងរ៉ឺម៉កម៉ូតូមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈដែលរថយន្តម៉ាកហ៊ីណូធុនធំមួយគ្រឿង បើកតាមបណ្ដោយផ្លូវជាតិលេខ៥ ស្រាប់តែរេចង្កូតរថយន្តមកឆ្វេងដៃ ហើយអ្នកបើកបរជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿង ហើយរេចង្កូតទៅប៉ះផ្ទះពលរដ្ឋ និងធ្លាក់ចូលប្រឡាយ បង្កឲ្យអ្នកបើកបររ៉ឺម៉ករបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុកាណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅមុខផ្ទះប្រជាពលរដ្ឋ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហ៊ីណូ ក្បាលពណ៍ខៀវ ទ្រុងពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន3A 0007បើកដោយឈ្មោះ សយ​ចាន់ ភេទប្រុស អាយុ៤០ស្នាក់ នៅភូមិត្រាង ឃុំស្វាយអាត់ ក្រុងសំពៅមាស ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះជាអ្នកបើករ៉ឺម៉កម៉ូតូឈ្មោះ សួ​ សុខា ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រងរបួសត្រូវបានដឹកទៅមន្ទីរពេទ្យ។ និងម្ចាស់ផ្ទះរងគ្រោះទី១ឈ្មោះ វង្ស​ គឹមធន ភេទប្រុស អាយុ៧២ឆ្នាំ ស្នាក់នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ម្ចាស់ផ្ទះទី២ឈ្មោះ សុខ​ ឆន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ក្នុងចំណោមផ្ទះទាំង២នោះផ្ទះមួយរងការខូចខាតយ៉ខាងមុខផ្ទះដែលយ៉នោះសង់ពីឈើប្រក់ស័ង្កសីនិងផ្ទះមួយទៀតនៅក្បែរគ្នានោះសង់ពីឈើប្រក់ស័ង្កសីរងការខូចខាតផ្នែកខាងមុខ។

តាមប្រភពព័ត៌មានពីអ្នកបើករថយន្តបង្ក បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿង ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវជាតិលេខ៥ ខណ:ដែលមកដល់ចំណុចកើតហេតុ គាត់បានបើកគេចពីម៉ូតូមួយគ្រឿងនៅពីមុខ ហើយបានរេចង្កូចរថយន្តមកឆ្វេងដៃ ភ្លាមនោះគាត់បានជាន់ហ្វ្រាំងដែរតែមិនស៊ី ទើបធ្វើឲ្យបុករ៉ឺម៉កម៉ូតូមួយគ្រឿង ហើយរេចង្កូតទៅប៉ះផ្ទះពលរដ្ឋចំនួន២ខ្នង និងធ្លាក់ចូលប្រឡាយ បង្កឲ្យអ្នកបើកបររ៉ឺម៉ករបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុនិងសមត្ថកិច្ចជំនាញខណ្ឌមកធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កម៉ូតូទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលព្រែកព្នៅ រង់ចាំភាគីបង្ក​និងភាគីរងគ្រោះដោះស្រាយតាមច្បាប់ ៕ស តារា


ចែករំលែក៖