ព័ត៌មានទាន់ហេតុការណ៍៖

ហាយឡេនឌឺចង់សាកកម្លាំងជាមួយកុងតឺន័ររបួសមនុស្ស៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តហាយឡេនឌឺមួយគ្រឿងកំពុងបើកសុខៗ ក៏រេចង្កូតទៅបុករថយន្តកុងតឺន័រដែលបើ្បញ្ច្រាសទិសគ្នាបណ្តាលឲ្យអ្នករួមដំណើរ០៣នាក់រងគ្រោះថ្នសក់ហើយត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ។ករណីគ្រោះថ្បាក់ចរាចរណ៍ រថយន្ដបុក រថយន្ដ កើតឡើងកាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំចសំរិទ្ធស័កព-ស២៥៦២ ត្រូវថ្ងៃ២៣-០៨-២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ ត្រង់ចំណុចលើស្ពាន ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ភាគីរថយន្តហាយលែនឌឺពាក់ស្លាកលេខ ភ្នំពេញ 2AS-2280 អ្នកបើកបរឈ្មោះវង់ ថៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែកភាកីកុងតឺន័រម៉ាក BREIGHLINER ពាក់ស្លាកលេខ ភ្នំពេញ3E-1936 មានសឺមីរ៉ឺម៉ក ពាក់ស្លាកលេខព្រះសីហនុ4A-0151អ្នកបើកបរ មិនស្គាល់ឈ្មោះ និងអសយដ្ឋាននោះទេ។

ប្រភពពីនគរបាលបានឲ្យដឹងថាមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដ១គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ បើកបរពីទិសខាងកើតទៅទិសខាងលិច លុះទៅដល់ត្រង់ចំណុចដូចខាងលើ បានទៅបុករថយន្ដ ០១គ្រឿង ម៉ាក BREIGHLINER ពាក់ស្លាកលេខភ្នំពេញ3E-1936 មានសឺមីរ៉ឺម៉ក ពាក់ស្លាកលេខព្រះសីហនុ 4A-0151។

ប្រភពបន្តថាភាគីហាយលែនឌឺ មានអ្នករួមដំណើរក្នុងរថយន្ដចំនួន៣នាក់ស្រី ជាជនជាតិចិន ទើបមកពីប្រទេសចិន ។

ក្នុងហេតុការណ៍គ្រោះថ្នាក់នេះដែរ បណ្តាលឲ្យខូចខាតសម្ភារ ដូចខាងក្រោម៖ របួសស្រាល៣នាក់ស្រី (ជនជាតិចិន) ខូចរថយន្ដ០២គ្រឿងធ្ងន់ក្រោយពេលគ្រោះថ្នាក់អ្នកបើករថយន្ត BREIGHLINER បានចុះរត់គេចបាត់ ។

ចំពោះវត្ថុតាងទាំងពីរកំពុងរកមធ្យោបាយដើម្បីយករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ចាត់ការនីតីវិធី ៕ សេនាស័ក្តិ


ចែករំលែក៖