ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ដោយមានការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបាន ឆ្មក់បង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ចំនួន២កន្លែង ដែលស្ថិតក្នុងមូលដ្ឋានរបស់ខ្លួន ។
ជាក់ស្តែង នៅវេលាម៉ោង៣រសៀល ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨ លោកវរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានបញ្ជាឲ្យកម្លាំងនគរបាលអន្តរាគមន៍ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចោមចៅទី១ បានឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងនៅភូមិថ្មគោល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
លុះវេលាម៉ោង៣និង៣០នាទីថ្ងៃដដែល កម្លាំងនគរបាលអន្តរាគមន៍បានសហការជាមួយកន្លែងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបទីតាំងសង្វៀនមួយកន្លែងទៀតដែលស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងដកហូតសម្ភារបាញ់អាប៉ោងមួយចំនួន ដោយឡែកអ្នកញៀនល្បែកទាំងនៅបានរត់គេចខ្លួនអស់ ។
ក្រោយពីប្រតិបត្តិការបង្ក្រាបខាងលើនេះ សមត្ថកិច្ចបានរុះរើទីតាំងយកមករក្សាទុកនៅប៉ុស្តិ៍ផងដែរ ៕ សុខាសែនជ័យ