ភ្នំពេញ៖ រូបភាពវីដេអូខ្លីមួយបានបង្ហាញឲ្យឃើញនូវសកម្មភាពដ៏គួរឲ្យអាណិតអាសូរបំផុតចំពោះជនរងគ្រោះ ក៏ដូចជាក្រុមគ្រួសារសពដែលបានដើររកអស់រយៈពេលជាច្រើនថ្ងៃ តែមិនឃើញ នៅពេលបុរសម្នាក់ទៅបត់ជើងតូចនៅក្បែរមាត់ព្រែកក៏ប្រទះឃើញជនរងគ្រោះជាបុរសអាយុប្រហែលជា៥០ឆ្នាំអណ្តែតជាប់នឹងមែកឈើ រួចក៏បានរាយការណ៍រឿងនេះឮដល់ប្រពន្ធរបស់សពមកមើល រួចនាំគ្នាចុះទៅក្នុងទឹកព្រែក អូសយកសាកសពឡើងមកលើទាំងទឹកភ្នែក និងក្នុងចិត្តរបស់ស្រ្តីជាភរិយាក្តុកក្តួលបំផុត ពេលឃើញសភាពសពប្តីបែបនេះ។
ទីតាំងខាងលើស្ថិតនៅភូមិក្សេតបុរី ឃុំសន្ត្រែ ស្រុកភ្នំក្រវ់ាញ ខេត្តពោធិ៍សាត់។ ហើយដោយទីតាំងមានសភាពលំបាក សមត្ថកិច្ចកំពុងតែឡើងទៅដើម្បីធ្វើកោសល្យវិច័យឲ្យបានដឹងរឿងពិតថាករណីខាងលើនេះជារឿងឃាតកម្ម ឬជាក៏ជាករណីអ្វីផ្សេង៕