ព័ត៌មានទាន់ហេតុការណ៍៖

សុខ ឥសាន ថា សម រង្ស៊ី ​ចង់ឲ្យទណ្ឌិតដែលជាសកម្មជនអតីតបក្សប្រឆាំងបន្តដេកគុក

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានហៅ លោក សម រង្ស៊ី និយាយហើយមិនដែលទទួលស្គាល់ការណ៍ពិតនោះទេរហូតទទួល ទោសច្រើនករណី ។

លោក សុខ ឥសាន បានឲ្យដឹងកាលពី ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៨ថា “អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងដោយសារអណ្តាត” ។

លោកបន្តថា ជាចរិតនិងវប្បធ៌មរបស់ ទណ្ឌិត សម រង្សុី តាំងពីដើមមកតែងតែ និយាយវាយប្រហារលើអ្នកដទៃដោយគ្មានការទទួលខុសត្រូវ ដល់គេចាត់វិធានការផ្លូវ ច្បាប់ថាគេគាបសង្កត់ខ្លួន បំបិទសិទ្ធិសេរី ភាពខ្លួន។ ដោយសារព្រហើននិយាយវាយ ប្រហារគេឯងយ៉ាងដូច្នេះហើយបានជា ទណ្ឌិត សម រង្ស៊ី ទទួលនូវការកាត់ទោស ដាក់ពន្ធនាគារ២ឆ្នាំ និងបង់ប្រាក់៨លាន រៀលដែលនាំឲ្យទណ្ឌិតរូបនេះមិនហ៊ាន មកប្រឈមក៏រត់ផាស់ក្រញាំទៅនៅបរទេសដោយសាររឿងនិយាយបរិហារកេរ្តិ៍លោក

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តាំងពីឆ្នាំ ២០១៣មកម៉្លេះ។ ដោយសារតែមាត់នេះ ហើយបានជាទណ្ឌិត សម រង្ស៊ី នៅមានសំណុំ រឿងច្រើនទៀតដែលត្រូវជាប់ពន្ធនាគារ ។

ឥឡូវដល់ឮសម្តេចតេជោ ហ៊ុន សែន មានគម្រោងស្នើទូលថ្វាយសុំព្រះរាជទានលើកលែងទោសឲ្យជនជាប់ចោទ និង ទណ្ឌិតមួយចំនួន បែរជាទណ្ឌិតរូបនេះថា មកពីមានគំនាបពីបរទេសដាក់មកលើសម្តេចតេជោទៅវិញ។ នេះជាការមួយផ្គើន នឹងការមានមតិរបស់សម្តេចតេជោដែល ជាការបញ្ជាក់ថា ទណ្ឌិតសម រង្ស៊ី និយាយផ្គើននេះដើម្បីទុកឲ្យបងប្អូនបន្តជាប់គុក តទៅមុខទៀតយ៉ាងពិតប្រាកដ ។

ដូច្នេះអណ្តាតទណ្ឌិត សម រង្ស៊ី គឺជា អាទិ៍កន្លងបានសុខទុក្ខផងក៏ដោយសារ អណ្តាតទណ្ឌិតនេះឯង ៕ ហេង សូរិយា


ចែករំលែក៖