ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់នៅផ្លូវR6

ចែករំលែក៖

ភ្នំពេញ: រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកនៅមន្ទីរពេទ្យកាល់ម៉ែត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីម៉ោង ជាង១១យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ R6 ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក TOYOTA TACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6515 យ៉ាងលឿន តាមផ្លូវR6 ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BS-8729 ជិះបញ្រ្ចាសទិសគ្នា បណ្តាលឲ្យម្ចាស់ម៉ូតូដួលបោកក្បាលនៅថ្នល់សន្លប់ស្តូកស្តឹងរងបួសធ្ងន់ នៅកន្លែងកើតហេតុ ត្រូវបានរថយន្តសាម៉ុយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែករថយន្តបែកកងខាងស្តាំផ្នែកខាងមុខ បានបើករត់គេចពីកន្លែងកើតហេតុបានចម្ងាយប្រហែល៨០០ម៉ែត្រ ត្រូវប្រជាពលរដ្ឋឃាត់បានភ្លាមនៅ និងកន្លែង ហើយត្រូវបានសមត្ថកិច្ចននាំអ្នកបើករថយន្តយកទៅប៉ុស្តិ៍នគរបានស្រះចកដើម្បីសួរនាំបន្ត។

បនន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ វាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖