ខេត្តកណ្ដាល៖ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្ដាល ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
សេចក្តីសម្រេចស្តីពី ការសម្រួលភារកិច្ចនិងចាត់តាំង ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្ដាល ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ សរសេរថា សម្រេចសម្រួលភារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ពីប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្ដាល ព្រោះមានភារកិច្ចទទួលបន្ទុកដឹកនាំការងារគណបក្សនៅទូទាំងប្រទេស ។
ស្ថាប័នគណបក្សដែលពាក់ព័ន្ធ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្ដាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ត្រូវប្រតិបត្តិតាមសេចក្ដីសម្រេចនេះ ៕ចេស្តា