ព័ត៌មានទាន់ហេតុការណ៍៖

លោក​អគ្គ​បណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធ​មុនីរ័ត្ន​ ក្លាយ​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្ត​កណ្ដាល​ ជំនួស​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​គណៈកម្មាធិការ​កណ្ដាល​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រេច​ចាត់​តាំង​លោក​អគ្គ​បណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធ​មុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្ត​កណ្ដាល​ ជំនួស​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ។

សេចក្តី​សម្រេច​ស្តីពី​ ការ​សម្រួល​ភារកិច្ច​និង​ចាត់​តាំង​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្ត​កណ្ដាល​ ចុះ​ថ្ងៃ​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នេះ​ សរសេរ​ថា​ សម្រេច​សម្រួល​ភារកិច្ច​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ ពី​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្ត​កណ្ដាល​ ព្រោះ​មាន​ភារកិច្ច​ទទួល​បន្ទុក​ដឹកនាំ​ការងារ​គណបក្ស​នៅ​ទូទាំង​ប្រទេស​ ។

ស្ថាប័ន​គណបក្ស​ដែល​ពាក់ព័ន្ធ​ ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្ត​កណ្ដាល​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ និង​ លោក​អគ្គ​បណ្ឌិត​សភាចារ្យ​ អូន​ ព័ន្ធ​មុនីរ័ត្ន​ ត្រូវ​ប្រតិបត្តិ​តាម​សេចក្ដី​សម្រេច​នេះ​ ៕ចេស្តា


ចែករំលែក៖