ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ភុល ភស្តា អធិការនគរបាលក្រុងឲ្យដឹងថា កាលពីម៉ោងជិត11យប់ ថ្ងៃទី19 ខែកញ្ញា ឆ្នាំ2018 នៅហាងខារ៉ាអូខេក្រោយពេទ្យចំការចេក សង្កាត់លេខ4 ក្រុងព្រះសីហនុ មានករណីជម្លោះហិង្សា កើត ឡើងដោយមានជនសង្សយ័មួយក្រុម បានធ្វើសកម្មភាពវ៉ៃជនរងគ្រោះហើយរត់គេចខ្លួន។
លោកអធិការបន្តថា ភ្លាមនោះកម្លាំងជំនាញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្សយ័ជាប់ពាក់ពន្ធ័ចំនួន03នាក់ ហើយម្នាក់ទៀតដែលនគរបាលអះអាងថា ជាជនដៃដល់បានរត់គេចខ្លួន កម្លាំងជំនាញកំពុងស្វែងរកបន្ត។
ជនសង្សយ័ដែលឃាត់ខ្លួនមានឈ្មោះ 1.ឈ្មោះ លាយ ប្រុសភេទប្រុស អាយុ34ឆ្នាំ មុខរបរជាងជួសជុលម៉ូតូបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី28ភូមិ5សង្កាត់លេខ4 ក្រុងព្រះសីហនុ ។ 2.ឈ្មោះ ផុន ស៊ីថា ភេទប្រុស អាយុ40ឆ្នាំ មុខរបររត់រុឺម៉កម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី46 ភូមិ5 សង្កាត់លេខ4 ក្រុងព្រះសីហនុ ។ 3.ឈ្មោះ អាង ម៉េងភេទប្រុស អាយុ25ឆ្នាំ មុខ របររត់រុឺម៉កម៉ូតូបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី46 ភូមិ5 សង្កាត់លេខ4 ក្រុងព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ គឿង គុយ ភេទប្រុស អាយុ21ឆ្នាំ មុខរបររត់រុឺម៉កម៉ូតូ បច្ចុប្បន្នរស់នៅក្រុមទី8 ភូមិ2 សង្កាត់លេខ4 ក្រុងព្រះសីហនុ រងរបួសបែកក្បាល កុំពុងសំរាកព្យាបាលនៅគ្លីនិកឯកជន(ពេទ្យដើមស្វាយ) ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីបន្ត ៕ ឆ្លាម សមុទ្រ