ភ្នំពេញ៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន២ នាក់ នៅចំណុចផ្ទះសំណាក់ដាលី បន្ទប់លេខ៣ ផ្លូវបេតុង ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៣ ករណី និងចាប់យកវត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព បញ្ជូនមកកាន់ការិយាល័យដើម្បីសាកសួរ ។
យោងតាមមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃម៉ាកVIVO ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៦ ៨ ៧១៧ ៩៦២ ) នៅចំណុចផ្លូវលេខ៦៣កែងផ្លូវលេខ២៩៤ ក្រុមទី៤២ ភូមិទី៦ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ៤និង ១៥នាទីរសៀល ដោយជនរងគ្រោះឈ្មោះ សុខ រ៉ានី ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ អ្នកទទួលភ្ញៀវ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់៖ ទូរសព្ទ័ដៃម៉ាកVIVO ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៦ ៨ ៧១៧ ៩៦២
ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ) នៅចំណុចម្តុំស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃមិនចាំ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង៣រសៀល ដោយជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹង ។
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃម៉ាកសាំសុង) នៅចំណុចម្តុំ ផ្សារបឹងកេងកង សង្កាត់ បឹងកេងកងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ នៅថ្ងៃមិនចាំ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង៤រសៀល ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់៖ ទី១-ឈ្មោះ ស៊ុន ហេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ; ទី២-ឈ្មោះ លី ពិសិដ្ឋ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ រត់តុការ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងមាន៖-ម៉ាកហុងដាសេ ១២៥ ពណ៌ ក្រហម សេរីឆ្នាំ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២២៧២៥៤ ពាក់ស្លាកលេខ ភ្នំពេញ ១GY ៥៩៨៣ ចាប់យកពីឈ្មោះ ស៊ុន ហេង ; មួកក្រណាត់ពូឡូ ពណ៌ក្រណាត់ ចំនួន ០១ ចាប់យកពីឈ្មោះ លី ពិសិដ្ឋ ។
បច្ចុប្បន្នជនសង្ស័យខាងលើ និង វត្ថុតាង ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស តារា