ព័ត៌មានទាន់ហេតុការណ៍៖

បទ​វិភាគ​ ៖​ តារា​មួយ​ចំនួន​ បង្ហាញ​ដើមទ្រូង​ធំ​ ទាមទារ​ការ​ព្រមាន​ពី​ក្រសួង​ បង្កើត​ភាព​ល្បីល្បាញ​

ចែករំលែក៖

ភ្នំពេញ​៖ សម័យកាល​នេះ​ គឺ​ ជា​សម័យ​កាល​ដ៏​រីកចម្រើន​ លើ​គ្រប់​វិស័យ​​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

រីកចម្រើន​លើ​គ្រប់​វិស័យ​ រាប់​ទាំង​វិស័យ​សិល្បៈ​ និង​ ភាព​យន្ដ​ ផងដែរ​ ។

ចន្លោះ​ពេល​នេះ​ គេ​សង្កេត​ឃើញ​តារា​ខ្មែរ​មួយ​ចំនួន​ធំ​តែម្ដង​ កាន់តែ​មាន​ភាព​ស្រស់ស្អាត​ ស៊ីវិល័យ​ ភាព​ស៊ិចស៊ី​ ដោយ​សំដៅ​លើ​សាច់​ដ៏​ស​ខ្ចី​ញ៉េញ​ ការ​ស្លៀកពាក់​ដ៏​ស៊ិចស៊ី​ ពិសេស​ការ​បង្ហាញ​ដើមទ្រូង​ដ៏​ធំ​ គួរ​ឱ្យ​ចង់​គយគន់​ពី​សំណាក់​បុរសៗ​ ។

ភាព​ស៊ិចស៊ី​ទាំង​នេះ​ ក៏​ពុំ​ទទួល​បាន​ការ​គាំទ្រ​ទាំង​ស្រុង​ដែរ​ ពោល​គឺ​ នៅ​មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ រិះគន់​ ព្រោះ​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រពៃណី​ សេចក្តី​ថ្លៃ​ថ្នូរ​ និង​ ទំនៀមទម្លាប់​ល្អ​របស់​ប្រជាជាតិ​ខ្មែរ​ ។

នេះ​ទំនង​ជា​យុទ្ធសាស្ត្រ​របស់​តារា​មួយ​ចំនួន​ ដែល​ថត​បង្ហោះ​ដើម​ទ្រូង​ធំ​ ឬ​ ស្ទាយ​ចេញ​សាច់​ស្រស់​ ដើម្បី​ជា​ភាព​ទាក់ទាញ​ ។

យុទ្ធសាស្ត្រ​ នេះ​ គឺ​ ជា​យុទ្ធសាស្ត្រ​ ចង់​ឱ្យ​ក្រសួង​វប្បធម៌​ចេញ​លិខិត​ព្រមាន​អំពី​ភាព​ស៊ិចស៊ី​ ។ នៅ​ពេល​ក្រសួង​ចេញ​លិខិត​ព្រមាន​ទៅ​ បណ្តាញ​សារព័ត៌មាន​ នឹង​ផ្សព្វផ្សាយ​ អំពី​ករណី​នេះ​ ។

បំណង​ បាន​ដូច​ប្រាថ្នា​ ដោយ​តារា​រូប​នោះ​ មហាជន​នឹង​ស្គាល់​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ ដោយ​ពុំ​ចាំបាច់​ចំណាយ​លុយ​ពឹងពាក់​អ្នក​សារព័ត៌មាន​ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ឡើយ​ ។

ឥឡូវ​សាក​ប្តូរ​យុទ្ធសាស្ត្រ​ វិញ​ មើល​ អ្នក​ស្លៀក​ពាក់​សិចស៊ី​បង្ហោះ​ចង់​ដល់​គល់​ដោះ​ នឹង​ត្រូវ​ក្រសួង​វប្បធម៌​ ពិន័យ​១០០លាន​រៀល​ និង​ ផ្អាក​ការ​សម្តែង​ទាំងអស់​រយៈពេល​១ឆ្នាំ​ ។ ករណី​មិន​រាលចាល​ ពិន័យ​ទ្វេដង​ ។

រង់ចាំ​មើល​ថា​ តើ​ហ៊ាន​ទៀត​ទេ​ ។ ប៉ុន្ដែ​​ បើ​តារា​ទាំង​នេះ​ មិន​បង្ហាញ​ប្រុស​ៗ​យើង​បាន​អី​មើល​ ។ អ្នក​ក្រ​មើល​តាម​ហ្វេសប៊ុក​ ,​ អ្នក​មាន​មើល​ក្នុង​បន្ទុក​ VIP ។

ទោះបី​ សម័យកាល​រីកចម្រើន​យ៉ាង​ណា​ក៏ដោយ​ ប្រពៃណី​ សេចក្ដី​ថ្លៃថ្នូរ​ របស់​ពូជពង្ស​ខ្មែរ​ មិន​អាច​បំពាន​បាន​ឡើយ​ ទើប​គេ​បង្កើត​ក្រសួង​វប្បធម៌​ និង​ វិចិត្រ​សិល្បៈ​ ដើម្បី​គ្រប់គ្រង​បញ្ហា​ទាំង​នេះ​ ។

មាន​តារា​មួយ​ចំនួន​ហើយ​ ដែល​ត្រូវ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ចេញ​លិខិត​ព្រមាន​ជា​បន្តបន្ទាប់​ ក្នុង​នោះ​ មាន​ រតនៈ​ ពិសី​ ,​ ពេជ្រ ​​​​​​​​​​អាវីហ្សា​ ,​ ​​​​​អេន​ឌី ​​​​​​​​​​​​​​​​​​និង​ ​​​​​​​​​​​​​​​​​​​​​​​​​​សុខ ស្រីម៉ុច ជាដើម​ ។

អាច​នៅ​មាន​តារា​មួយ​ចំនួន​ ដែល​ឡាយ​តាម​ហ្វេសប៊ុក​ បង្ហាញ​ដើមទ្រូង​ដ៏​ធំ​ និង​ មាន​ជេរប្រទេច​គ្នា​ យ៉ាង​អសីលធម៌​ ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​ រង់ចាំ​មើល​ថា​ តើ​ក្រសួង​វប្បធម៌​ មាន​សមត្ថភាព​គ្រប់គ្រង​ដែល​ឬទេ​ ? ៕ ចេស្តា


ចែករំលែក៖