ភ្នំពេញ៖ សម័យកាលនេះ គឺ ជាសម័យកាលដ៏រីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
រីកចម្រើនលើគ្រប់វិស័យ រាប់ទាំងវិស័យសិល្បៈ និង ភាពយន្ដ ផងដែរ ។
ចន្លោះពេលនេះ គេសង្កេតឃើញតារាខ្មែរមួយចំនួនធំតែម្ដង កាន់តែមានភាពស្រស់ស្អាត ស៊ីវិល័យ ភាពស៊ិចស៊ី ដោយសំដៅលើសាច់ដ៏សខ្ចីញ៉េញ ការស្លៀកពាក់ដ៏ស៊ិចស៊ី ពិសេសការបង្ហាញដើមទ្រូងដ៏ធំ គួរឱ្យចង់គយគន់ពីសំណាក់បុរសៗ ។
ភាពស៊ិចស៊ីទាំងនេះ ក៏ពុំទទួលបានការគាំទ្រទាំងស្រុងដែរ ពោលគឺ នៅមានមជ្ឈដ្ឋានមួយចំនួន រិះគន់ ព្រោះបានធ្វើឱ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូរ និង ទំនៀមទម្លាប់ល្អរបស់ប្រជាជាតិខ្មែរ ។
នេះទំនងជាយុទ្ធសាស្ត្ររបស់តារាមួយចំនួន ដែលថតបង្ហោះដើមទ្រូងធំ ឬ ស្ទាយចេញសាច់ស្រស់ ដើម្បីជាភាពទាក់ទាញ ។
យុទ្ធសាស្ត្រ នេះ គឺ ជាយុទ្ធសាស្ត្រ ចង់ឱ្យក្រសួងវប្បធម៌ចេញលិខិតព្រមានអំពីភាពស៊ិចស៊ី ។ នៅពេលក្រសួងចេញលិខិតព្រមានទៅ បណ្តាញសារព័ត៌មាន នឹងផ្សព្វផ្សាយ អំពីករណីនេះ ។
បំណង បានដូចប្រាថ្នា ដោយតារារូបនោះ មហាជននឹងស្គាល់តាមរយៈការផ្សព្វផ្សាយ ដោយពុំចាំបាច់ចំណាយលុយពឹងពាក់អ្នកសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយឡើយ ។
ឥឡូវសាកប្តូរយុទ្ធសាស្ត្រ វិញ មើល អ្នកស្លៀកពាក់សិចស៊ីបង្ហោះចង់ដល់គល់ដោះ នឹងត្រូវក្រសួងវប្បធម៌ ពិន័យ១០០លានរៀល និង ផ្អាកការសម្តែងទាំងអស់រយៈពេល១ឆ្នាំ ។ ករណីមិនរាលចាល ពិន័យទ្វេដង ។
រង់ចាំមើលថា តើហ៊ានទៀតទេ ។ ប៉ុន្ដែ បើតារាទាំងនេះ មិនបង្ហាញប្រុសៗយើងបានអីមើល ។ អ្នកក្រមើលតាមហ្វេសប៊ុក , អ្នកមានមើលក្នុងបន្ទុក VIP ។
ទោះបី សម័យកាលរីកចម្រើនយ៉ាងណាក៏ដោយ ប្រពៃណី សេចក្ដីថ្លៃថ្នូរ របស់ពូជពង្សខ្មែរ មិនអាចបំពានបានឡើយ ទើបគេបង្កើតក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីគ្រប់គ្រងបញ្ហាទាំងនេះ ។
មានតារាមួយចំនួនហើយ ដែលត្រូវក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញលិខិតព្រមានជាបន្តបន្ទាប់ ក្នុងនោះ មាន រតនៈ ពិសី , ពេជ្រ អាវីហ្សា , អេនឌី និង សុខ ស្រីម៉ុច ជាដើម ។
អាចនៅមានតារាមួយចំនួន ដែលឡាយតាមហ្វេសប៊ុក បង្ហាញដើមទ្រូងដ៏ធំ និង មានជេរប្រទេចគ្នា យ៉ាងអសីលធម៌ ដែលមជ្ឈដ្ឋានមួយចំនួន រង់ចាំមើលថា តើក្រសួងវប្បធម៌ មានសមត្ថភាពគ្រប់គ្រងដែលឬទេ ? ៕ ចេស្តា