ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ បើកម៉ូតូឌុបគ្នាចេញពីផឹកសុីត្រូវជនមិនស្គាល់មុខធាក់ម៉ូតូដួលបណ្តាលឲ្យរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ: យុវជន២នាក់ បើកម៉ូតូឌុបគ្នាចេញមកពីផឹកស៊ី ជាមួយមិត្តភក្តិ បម្រុងទៅផ្ទះវិញ​ ស្រាប់តែមានជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូមកក្រោយធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាលទាំងពីរនាក់។

ហេតុការណ៍នេះបានកើតឡើង​ កាលពី​ម៉ោង​១និង៣០នាទី​រំលងអធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៨ ​ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅតាមបណ្ដោយ​ផ្លូវ​លេខ២៧១ ​ខាងត្បូង​មន្ទីរពេទ្យ​ព្រះ​កុសុម:​ ​ ស្ថិតក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។

បើតាមសម្តីពី​ជនរងគ្រោះជាអ្នកបើកបរម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុគាត់និងមិត្តភក្តិម្នាក់ទៀត​ បានបើកម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយស៊ូគីនិច​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GU-1326 ឌុបគ្នា​ទើប​តែ​​ចេញ​ពី​កន្លែង​ផឹកស៊ី​ជាមួយមិត្តភក្តិ​នៅម្តុំ​ផ្សារ​ដី​ហុយ​ ហើយ​បម្រុង​ជិះ​ត្រឡប់ទៅ​ផ្ទះ​វិញ​។ ដោយធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវលេខ​២៧១​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ។ខណៈមកដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​ជនមិន​ស្គាល់​មុខ២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិនចាំ​ម៉ាក​ មកពីក្រោយ​ បានលើកជើងធាក់ទៅលើម៉ូតូ​របស់​ពួកគាត់​បណ្តាលដួល​​រងរបួស​បាក់ដៃ​ខាងឆ្វេង​។ ចំណែក​អ្នកអង្គុយក្រោយ​រងរបួស​ស្រាល​ រីឯ​ជនជនបង្កក្រោយពេលធ្វើសកម្មភាពរួបានបន្ថែម​ល្បឿន​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

បន្ទាប់ពីកើតហេតុ​យុវជនរងគ្រោះទាំង២​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ហុងហាក់​។ ចំណែកម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទឹកថ្លា​រង់ចាំ​ជន​រងគ្រោះ​មក​ទទួល​យក​នៅ​ពេល​ក្រោយ​ ៕ ​ជ្រោយពេជ្រ


ចែករំលែក៖