ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងកាត់តរថយន្តខុសច្បាប់មួយកន្លែងនៅក្រុងតាខ្មៅ ត្រូវនគរបាលខេត្តកណ្ដាលបង្ក្រាប

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងតាខ្មៅ ចុះបង្រ្កាបទីតាំងកាត់តរថយន្តខុសច្បាប់មួយកន្លែង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូង កម្លាំងជំនាញបានចុះបង្ក្រាបទីតាំងកាត់តរថយន្តខុសច្បាប់មួយកន្លែង និងដកហូតរថយន្ត៩គ្រឿង ក្នុងនោះ រថយន្តម៉ាកTOYOTA CAMRY ២គ្រឿង (ស៊េរីឆ្នាំ២០០២ មួយគ្រឿង និងស៊េរីឆ្នាំ២០១៣ មួយគ្រឿង) ,រថយន្តTOYOTA PRUS ២គ្រឿង (ស៊េរីឆ្នាំ២០០៦ មួយគ្រឿង និងស៊េរីឆ្នាំ២០១០ មួយគ្រឿង) ,រថយន្តHighlander ១គ្រឿង ,រថយន្ដ TOYOTA HYBRIDS ១គ្រឿង និងរថយន្ដ LEXUS ៣គ្រឿង (RX350 ស៊េរីឆ្នាំ២០១៥ មួយគ្រឿង , RX350 ស៊េរីឆ្នាំ២០០៨ មួយគ្រឿង និង RX350 ស៊េរីឆ្នាំ២០០៦ មួយគ្រឿង) ។

បច្ចុប្បន្ន រថយន្ដ៩គ្រឿងខាងលើ កម្លាំងជំនាញបានដកហូតបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖