ខេត្តកំពង់ធំ៖ បុរសម្នាក់ចងកសម្លាប់ខ្លួនឯងនៅយ ប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ នី ឌុល ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិកើតហេតុខាងលើ ។
មូលហេតុ ជនរងគ្រោះជាមនុស្សញៀនស្រាហើយខូចចិត្តប្រពន្ធលែងចោល ។
កម្លាំងសម្ថកិច្ចស្រុកស្ទោង បានឲ្យដឹងក្រោយ ទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ពិនិត្យសព ឃើញថា ពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធ ករណីឃាតកម្មឡើយ គឺជនរងគ្រោះពិតជាចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន រួចក៏ ប្រគល់សាកសព ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី