ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនមិនស្របច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃច័ន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ កម្លាំងនគរបាលនាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ច នគរបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ញ៉ែម សៅណុល អនុប្រធាននាយកដ្ឋាន ចាប់ខ្លួនជនល្មើស ០២នាក់ នៅចំណុចផ្ទះលេខ៣៧ ផ្លូវ P១០E ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោក ឧត្តមសេនីយ៍ត្រី ញ៉ែម សៅណុល បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ យោងតាមដីកាបញ្ជាឲ្យចូលខ្លួនចំនួន ២ ៖ ទី១មានឈ្មោះ ឈិន លាង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៧ ផ្លូវ P១០E ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៥៩ អ.យ.ថ ចុះថ្ងៃទី២៥-០៩-២០១៨ ចេញដោយលោកសៀង សុខព្រះរាជអាជ្ញា រង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ពីបទ ៖ ការនាំមនុស្សយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន កាលពីអំឡុងខែមករា និងខែកុម្ភ:ឆ្នាំ២០១៨។ និងទី២ មានឈ្មោះ អ៊ុក ចាន់ធូ ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៣៧ ផ្លូវP១០E ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៦០ អ.យ.ថ ចុះថ្ងៃទី២៥-០៩-២០១៨ ចេញដោយលោកសៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ ពីបទ ៖ ការនាំមនុស្សយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន កាលពីអំឡុងខែមករា និងខែកុម្ភ: ឆ្នាំ២០១៨។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី ៕ ស តារា


ចែករំលែក៖