ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពស្ត្រីអនាថាដេកស្លាប់នៅក្នុងវត្តចាស់ដោយសារជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ៖ ប្រទះឃើញសពស្រ្តីអនាថាម្នាក់ដេកស្លាប់ក្បែរចេតិយមួយកន្លែងនៅក្នុងវត្តចាស់ដោយកើតជំងឺជាច្រើន ឆ្នាំមកហើយ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងវត្តចាស់ ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពស្ត្រីខាងលើ មានឈ្មោះ ង៉ា ពេជ្យ អាយុ២៨ឆ្នាំ មានបុខរបរ និងស្នាក់នៅមិនពិតប្រាកដ ជាស្ត្រីមេម៉ាយមានកូនប្រុសស្រីចំនួន៤នាក់ ក្រោយពីប្តីស្លាប់ចោលជាច្រើនឆ្នាំមកហើយ ចំណែកកូនៗត្រូវយកទៅដាក់នៅមណ្ឌលកុមារកំព្រា អស់ហើយ តែមិនដឹងថា យកទៅដាក់មណ្ឌលណានោះទេ។

នៅមុនប្រទះឃើញសពខាងលើ មានបុរសម្នាក់ឈ្មោះ អ៊ុក វាសនា អាយុ៣៥ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានឲ្យដឹងថា គាត់បានដើរកាត់ទីនោះ ក៏ប្រទះឃើញស្ត្រីរូបនោះមានអការធ្ងន់ធ្ងរ ឃើញដូច្នេះគាត់ ក៏ទៅរាយការណ៍ប្រាប់សង្កាត់ ពេលគាត់ត្រឡប់មកវិញ ជនរងគ្រោះស្លាប់បាត់ទៅហើយ។

តាមប្រជាពលរដ្ឋនៅទីនោះឲ្យដឹងថា ពួកគាត់មិនដឹងថា សពស្ត្រីនេះឈឺជំងឺប្រចាំកាយ តាំងពីពេលណានោះទេ តែអ្វីដែលពួកគាត់បានដឹងនោះ គឺថាស្ត្រីរូបនេះចាប់ផ្តើមឈឺខ្លាំងរយ:ពេលប្រមាណពីរសប្តាហ៍មកហើយ គិតមកដល់ថ្ងៃស្លាប់។

ប្រភពដដែលបន្តថា ស្ត្រីមានកូនប្រុសស្រី៤នាក់ ប្រុស២នាក់ ស្រី២នាក់ ស្នាក់នៅមណ្ឌលកុមារកំព្រា រីឯប្តីបានស្លាប់ជាច្រើនឆ្នាំមកហើយ។

សពត្រូវបានគេដឹកទៅតម្កល់ធ្វើបុណ្យនៅវត្តប្រជុំសាគរ ហៅវត្តថ្មី ស្ថិតនៅសង្កាត់-ខណ្ឌជ្រោយចង្វា ៕ ជ្រោយពេជ្រ


ចែករំលែក៖