ភ្នំពេញ៖ មនុស្សចំនួន២នាក់បានរងរបួសធ្ងន់ស្រាល ខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលរថយន្តកូរ៉ូលាមួយគ្រឿង ដែលបើកបរដោយនារីជនជាតិចិនម្នាក់ ធ្វើដំណើរឆ្លងផ្លូវមិនប្រយ័ត្ន កាលពីវេលាម៉ោង៨និង៣០៥នាទីយប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ទីតាំងនៅមុខបុរីញូវថោន ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយប្រាប់ ថា គេឃើញនារីជនជាតិចិនម្នាក់ បើករថយន្តម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D -1738 បើកបរក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវជាតិលេខ៤ ខណៈមកដល់ចំណុចកើតហេតុក៏ទាញចង្កូតបត់ឆ្វេង ស្រាប់តែមានម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1M-2773 និងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1BH -7983 បើកបរក្នុងទិសដៅពីលិចទៅកើតហើយបានបុកចំពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យ រងរបួសធ្ងន់ស្រាលចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង ។
បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅ៣បានឲ្យភាគីតំណាងទាំងសង្ខាងដោះស្រាយគ្នាសិន ក្រែងនឹងអាចដោះស្រាយបាន ខណ:ពេលកំពុងដោះស្រាយស្រាប់តែមានបុរសម្នាក់ដែលចេះភាសា ចិន មកដល់បានឈ្លោះជាមួយសមត្ថកិច្ចគ្រប់ៗគ្នា ហើយដើរថត សមត្ថកិច្ច ធ្វើឲ្យ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ដោះស្រាយមិនចេញ ទើបហៅជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ មកដោះស្រាយ ។ លុះពេលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យមកដល់ ឈ្លោះជាមួយនគរបាលជំនាញទៀត ទើបធ្វើឲ្យសមត្ថកិច្ចស្តីឲ្យនៅកន្លែងផងដែរ ហើយក៏ជិះម៉ូតូចេញបាត់ទៅ ។
ក្រោយពេលកើតហេតុ ពេលបុរសខាងលើចេញទៅបាត់ នគរបាលជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ សំរបសំរួលនៅកន្លែងកើតហេតុ ដោយភាគីខាងរថយន្តសងទៅជនរងគ្រោះទាំង២នាក់ ចំនួន៨០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ សុខាសែនជ័យ