ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! បើកឡានឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូពីរគ្រឿងបុកប្រ៉ាវ បាន៨០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖​ មនុស្សចំនួន២នាក់បានរងរបួសធ្ងន់ស្រាល ខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលរថយន្តកូរ៉ូលាមួយគ្រឿង ដែលបើកបរដោយនារីជនជាតិចិនម្នាក់ ធ្វើដំណើរឆ្លងផ្លូវមិនប្រយ័ត្ន​ កាលពី​វេលា​ម៉ោង​៨​និង​៣០៥នាទី​យប់​ ថ្ងៃ​ទី០២​ ខែតុលា ​ឆ្នាំ​២០១៨ ទីតាំងនៅ​មុខ​បុរី​ញូវថោ​ន ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ​បាន​និយាយ​ប្រាប់ ​ថា គេ​ឃើញ​នារី​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ម៉ាក កូ​រ៉ូ​ឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2D -1738 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតទៅលិចតាមបណ្តោយផ្លូវជាតិលេខ៤ ខណៈមកដល់ចំណុចកើតហេតុក៏ទាញចង្កូតបត់ឆ្វេង ស្រាប់តែមានម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1M-2773 និង​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1BH -7983 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ហើយបានបុកចំពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យ រងរបួសធ្ងន់ស្រាលចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង ។

បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បានឲ្យ​ភាគី​តំណាង​ទាំង​សង្ខាង​ដោះស្រាយ​គ្នា​សិន ក្រែង​នឹង​អាច​ដោះស្រាយ​បាន ខណ:​ពេល​កំពុង​ដោះស្រាយ​ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​ចេះ​ភាសា ចិន មក​ដល់​បាន​ឈ្លោះ​ជាមួយ​សមត្ថកិច្ច​គ្រប់​ៗ​គ្នា ហើយ​ដើរ​ថត សមត្ថកិច្ច​ ធ្វើ​ឲ្យ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ដោះស្រាយ​មិន​ចេញ ទើប​ហៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ មក​ដោះស្រាយ​ ។ លុះ​ពេល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​ដល់ ឈ្លោះ​ជាមួយ​នគរបាល​ជំនាញ​ទៀត ទើប​ធ្វើ​ឲ្យ​សមត្ថកិច្ច​ស្តីឲ្យ​នៅ​កន្លែង​ផង​ដែរ ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​បាត់​ទៅ​ ។

ក្រោយ​ពេល​កើតហេតុ ពេល​បុរស​ខាងលើ​ចេញ​ទៅ​បាត់ នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ សំរបសំរួល​នៅ​កន្លែង​កើតហេតុ ដោយ​ភាគី​ខាង​រថយន្ត​សង​ទៅ​ជន​រង​គ្រោះ​ទាំង​២​នាក់ ចំនួន​៨០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ​៕ សុខាសែនជ័យ


ចែករំលែក៖