ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់ម្នាក់គេចខ្លួនបាត់៥ខែ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាឆក់ទ្រព្យសម្បតិ្តប្រជាពលរដ្ឋ ហើយគេចខ្លួនបាត់អស់រយះពេល៥ខែ ។

ជនសង្ស័យ ឈ្មោះ អេង ស៊ីម៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៨ នៅចំណុចសាលាចិនហាំងងោ (ទួលហ្វា) ផ្លូវលេខ ១៤៤ កែងផ្លូវលេខ ១៣ សង្កាត់ផ្សារ កណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស( ឆក់ទូរស័ព្ទដៃម៉ាក អាយហ្វូន7Plus ពណ៌ ប្រផេះ) នៅចំណុចមុខវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ២០និង ០០ នាទី បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ។

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា


ចែករំលែក៖