ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនកាលពីថ្ងៃទី៣ តុលា បន្ទាប់ពីវាយប្រពន្ធមួយកែវបែកក្បាល ដោយសារតែខឹងមើលងាយម្ដាយរបស់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើង នៅក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ជនបង្កជាប្ដីឈ្មោះ ជី នាង អាយុ៣១ឆ្នាំ ចំណែកប្រពន្ធដែលរងគ្រោះឈ្មោះ យឹម ស្រីនាង អាយុ២៥ឆ្នាំ ។ តាមសេចក្ដីរាយការណ៍ថា ដំបូងឡើយបុរសជាប្ដីបានវាយក្បាលប្រពន្ធ៤ដៃ ហើយចុងក្រោយ ក៏បានយកកែវសម្រាប់វាស់ម៉ែត្រវាយបណ្ដាលឲ្យបែកក្បាល ព្រោះតែហ៊ានមើលងាយម្ដាយរបស់ខ្លួន ។
ប៉ុន្តែយ៉ាងណាក៍ដោយ នគរបាលមូលដ្ឋានឲ្យដឹងថា ករណីនេះគេនឹងព្យាយាមសម្របសម្រួលភាគីទាំងពីរ មុននឹងបន្តចាត់ការតាមនីតិវិធី ៕ បឹុម ពិន