ព័ត៌មានទាន់ហេតុការណ៍៖

មិនគួរឲ្យទុកចិត្តសោះ សូម្បីតែសាច់ញាតិខ្លួនឯង

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោក គឹម រត្ន័ណារិន ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកណ្តាលបានសម្រេចចេគដីកាឃុំខ្លួន អ៊ុំតណ្ហារក្រាសរំលោភក្មួយស្រីខ្លួនឯង បានសម្រេចដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ប្រទូសកេរខ្មាស់ មានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែតុលា ២០១៨ តាមមាត្រា២៤៧ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទឈ្មោះ អ៊ួន រឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរ កសិករ ។ ជនរងគ្រោះ អាយុ៦ឆ្នាំ ។

នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះស្នាក់នៅជាមួយជីតា ឈ្មោះ ចេងមុី នៅភូមិ ឃុំកើតហេតុខាងលើ ជនសង្ស័យ (ត្រូវជាអ៊ុំរបស់ជនរងគ្រោះ) បានមកសុំជនរងគ្រោះពីជីតាថា៖ ឲ្យជនរងគ្រោះទៅដេកជាមួយៗយប់ ពេលនោះ ជីតាជនរងគ្រោះបានឯកភាព ក៏នាំជនរងគ្រោះមកដេកលើគ្រែពូករបស់ខ្លួន រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច០១លើក។ លុះដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ។

អ៊ុំស្រីរបស់ជនរងគ្រោះឃើញជនរងគ្រោះដេកមានការសង្ស័យ ក៏សួរនាំជនរងគ្រោះបានឆ្លើយថា ៖ អ៊ុំរឿន… ពេលលឺដូចនេះ អ៊ុំស្រីជនរងគ្រោះ ក៏ពិនិត្យមើលប្រដាប់ភេទជនរងគ្រោះឃើញមានភាពខុសធម្មតា ក៏ទូរស័ព្ទមកប្រាប់ម្តាយជនរងគ្រោះនៅឯភ្នំពេញ និងនាំជនរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បន្ទាប់មក ក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គគីរធំឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៦និង០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖