ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច(លួចយកដំណរស្ពាន់ម៉ាស៊ីត្រជាក់) នៅចំណុចឃ្លាំងការដ្ឋានសំណង់មួយកន្លែង កាលពីម៉ោង១៩និង៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សែ សាត អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ។ចំនែកជនរងគ្រោះឈ្មោះ លីម មួយលី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានផ្នែកក្រុមហ៊ុនGREE ស្នាក់នៅផ្ទះលេខ៥២០ ផ្លូវលេខ៦ ភូមិស្បាន់ខ្ពស់ សង្កាត់គីឡូតិ៍ម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។សម្ភារៈបាត់បង់ ៖ ដំណស្ពានម៉ាស៊ីនត្រជាក់មួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្នុងវេលាយប់ថ្ងៃទី១៣តុលាដែលកន្លងទៅនេះ ជនសង្ស័យជាកម្មករសំណង់នៅចំណុចកើតហេតុ បានដើរមកដល់ឃ្លាំងដាក់សម្ភារគ្រឿងម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន GREE ដោយមានសភាពស្ងាត់ ជនសង្ស័យបានឡើងតាមជញ្ជាំងឃ្លាំងចូលតាមដំបូល លួចយកបានដំណស្ពានម៉ាស៊ីនត្រជាក់មួយចំនួន រួចយកទៅលក់នៅកន្លែងអេតចាយ បានទឹកប្រាក់ចំនួន៧០,០០០រៀល។

លុះដល់ថ្ងៃទី១៥តុលា២០១៨ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចសម្ភារៈខាងលើម្តងទៀត រួចយកទៅលក់នៅកន្លែងអេតចាយ បានលុយចំនួន៧០,០០០ រៀល។ ស្រាប់តែនៅថ្ងៃទី១៨តុលា២០១៨ម្សិលម៉ិញនេះ ជនរងគ្រោះបានទៅមើលឃ្លាំង ឃើញបាត់សម្ភារៈរបស់ក្រុមហ៊ុន ហើយបានទៅប្រាប់សន្តិសុខឲ្យយាមកាមឲ្យបានតឹងរឹងព្រោះមានការបាត់របស់ទ្រព្យក្រុមហ៊ុន។ លុះយប់ឡើង ឃើញជនសង្ស័យកំពុងឈរនៅក្បែរឃ្លាំងកើតហេតុ ដោយមានការសង្ស័យ សន្តិសុខបានឃាត់ជនសង្ស័យមកសួរនាំ ក្រោយការសួរនាំ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចូលលួចយកសម្ភារៈខាងលើពិតប្រាកដមែន បន្ទាប់មកជនរងគ្រោះបាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូឬបែកក្អមសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖