ភ្នំពេញ៖ ចោរប្លន់ម៉ូតូម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានបន្ទាប់ពីជនសង្ស័យរូបនោះ ធ្វើសកម្មភាពប្រើកាំបិតបុ័ងតោកាប់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨នៅចំណុចមុខផ្ទះលេខ ០៥ ផ្លូវលេខ៧ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយរត់គេចខ្លួនបានកន្លះថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
ជនសង្ស័យឈ្មោះ ប៊ិន វីរៈ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ៤៣ ផ្លូវបេតុង ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន ភេទ ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ ថៃ ទីលំនៅចំណុចកើតហេតុខាងលើ មុខរបរ ចុងភៅភោជនីយដ្ឋានទន្លេបាសាក់២ (របួសក្បាលពីក្រោយចំនួន០១កន្លែង , លើចិញ្ចើមឆ្វេង០១កន្លែង និង ដៃខាងឆ្វេង ចំនួន០១កន្លែង កំពុងសម្រាកព្យាលបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត្រ) ។ វត្ថុតាងចាប់យក ៖ កាំបិតបុ័ងតោដងឈើប្រឡាក់ឈាមចំនួន០១ដើម និង ស្បែកជើងផ្ទាត់(ជ័រ) ពណ៍ខ្មៅ ប្រឡាក់ឈាមចំនួន០១គូរ (ជារបស់ជនសង្ស័យ) ។ សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ឈាមជ្រូក សេរី២០១៣ (បិទតែម២០១៥) លេខតួ+លេខម៉ាស៊ីន ៨០៣៤១០៤ ពាក់ស្លាកលេខ ភ្នំពេញ 1 CO 1055 (ជារបស់ជនរងគ្រោះ) ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង៣ទៀបភ្លឺ ជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន បានជិះម៉ូតូ០១គ្រឿងម៉ាកស្គូបី ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1CO 1055 តែម្នាក់ឯងត្រឡប់មកពីមើលផ្ទះ មួយកន្លែងទៀត នៅស្រុក កៀនស្វាយ ខេត្ត កណ្តាល មកចតម៉ូតូនៅមុខផ្ទះលេខ០៥ ផ្លូវលេខ៧ ភូមិ ទួលរកា១ សង្កាត់ ចកា់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ឈរជក់បារីដើម្បីរងចាំអ្នកផ្ទះបើកទ្វារឲ្យ ក្នុងពេលនោះជនសង្ស័យឈ្មោះ ប៊ិន វីរៈ បានដើរម្នាក់ឯងមកធ្វើជាសុំបារីជនរងគ្រោះជក់ ហើយក៏បានយកកាំបិតបុ័ងតោដងឈើ០១ដើម(ដែលលាក់ជាប់ខ្លួន) មកធ្វើសកម្មកភាពកាប់ជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន ជាច្រើនកាំបិតបណ្តាលឲ្យរបួស ក្បាលពីក្រោយចំនួន០១កន្លែង,លើចិញ្ចើមឆ្វេងចំនួន០១កន្លែង និង ដៃខាងឆ្វេងចំនួន០១កន្លែង ហើយជនសង្ស័យឈ្មោះ ប៊ិន វីរៈ បានយកម៉ូតូម៉ាកស្ពូបពី ពណ៍ឈាមជ្រូក របស់ជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន ជិះគេចខ្លួនបាត់ ដោយបានបន្សល់ទុកវត្ថុតាង៖ កាបិតបុ័ងដងឈើប្រឡាក់ឈាមចំនួន ០១ ដើម និង ស្បែរជើងផ្ទាត់(ជ័រ) ពណ៍ខ្មៅ មានប្រឡាក់ឈាម ចំនួន០១គូរ (នៅកន្លែងកើតហេតុ) ចំណែកជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ លុះមកដល់វេលាម៉ោង០៩ម៉០០នាទីព្រឹកថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០១៨ ទើបឈ្មោះ ចៅ ឆាងឆឹង (ត្រូវជាកូនប្រុសរបស់ជនរងគ្រោះឈ្មោះ ផាង ថៃសុប៊ិន) បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមឲ្យចាត់ការតាមច្បាប់ ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម និង កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះស្រាវជ្រាវតាមរកជនសង្ស័យឈ្មោះ ប៊ិន វីរៈ រហូតដល់វេលាម៉ោង១៣ម៉៤០នាទីថ្ងៃដដែល កម្លាំងសមត្ថកិច្ចយើងបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយរលំ នៃអធិការដ្ឋាននគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ិន វីរៈ នៅចំណុចភូមិ ស្វាយរលំ ឃុំ ស្វាយរលំ ស្រុក ស្អាង ខេត្ត កណ្តាល យកមក សាកសួរនៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោមចាត់ការតាមនីតិវិធីតែម្តង ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ប៊ិន វីរៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមនីតិវិធី ៕ ស តារា