ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសចំនួន២នាក់បានជិះម៉ូតូឌុបគ្នា ក្នុងល្បឿនសង្ស័យស្រវឹងរេ ចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យងរបួសធ្ងន់ទាំង២នាក់​ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍​នេះ បានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្រុមហ៊ុនIsuzu តាមបណ្ដោយផ្លូវមហាវិថៅសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូមួយគ្រឿង ម៉ាកYamaha R15 ពណ៌ស ពាក់ស្លាកលេខបាត់ដំបង1U-8812 បានបើកបរដោយបុរសម្នាក់ និងបុរសម្នាក់ទៀតរួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅក្បាលនាគ ពុះចែកទ្រុងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានយកម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖