ខេត្តសៀមរាប៖ ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាម និង លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ប្រធានផែនការងារព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៩និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងប៉ុស្តិ៍នគរបាលស្វាយដង្គំ និងកម្លាំងប្រជាការពារភូមិ បានចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងសង្កាត់ស្វាយដង្គំ នៅចំណុចផ្ទះជួល ជាកម្មសិទ្ធិរបស់ឈ្មោះ លាន សុចិន្តា ភេទស្រី អាយុ៣៦ឆ្នាំ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទរក្សាទុក ដឹកជញ្ជន ជូញដូរ នូវសារធាតុញៀនខុសច្បាប់ បទប្រឆាំងនិងអ្នករាជការសាធារណៈមានស្ថានទំម្ងន់ទោស ដែលមាន ចាប ម៉ារ៉ា ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅបផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងឈ្មោះ ពុំ យ៉ាណាន់ ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ដូកហូតវត្ថុតាងមានដូចជា៖ គ្រឿងញៀនម្ស៉ៅក្រាមពណ៌ចំនួនពីរកញ្ចប់ នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទចំនួនបួនគ្រឿង៖ម៉ាកណូគាចុចពិល, ម៉ាកអាហ្វូនស៊ិកពណ៌មាស, ម៉ាកអាយហ្វូនស៊ីកផ្លើសពណ៌មាស, ម៉ាកហ៊ូវ៉ៃពណ៌ខៀវ, អាយផេតពណ៌ទឹកប្រាក់ចំនួនមួយលិខិតឆ្លងដែនចំនួនពីរក្បាល រថយន្តម៉ាក(Morning)ពណ៌ ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប2B4520ចំនួន០១គ្រឿង, រថយន្តម៉ាកLexus400hពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AA6226 និងប្រាក់ដុល្លារចំនួន៦៣៥៥$។
សូមបញ្ជាក់ថា៖ នៅពេលដែលសមត្ថកិច្ចយើងចុះទៅដល់ផ្ទះជួលខាងលើ ជនសង្ស័យទាំងពីរនាក់បានប្រព្រឹត្តសកម្មភាពរារាំងសមត្ថកិច្ច ជេរប្រមាថមកលើសមត្ថកិច្ច គំរាមសមត្ថកិច្ចបោកគប់កំប៉ុងស្រាបៀរនៅមកលើសមត្ថកិច្ច។
ក្រោយពីសួរនាំរួចជនសង្ស័យទាំងពីរនាក់បានប្រគល់ជូននគរបាលប្រឆាំងគ្រឿងញៀនក្រុងសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តទៅតាមច្បាប់ ៕ ប៊ុនរិទ្ធី