ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកឡានច្រឡំជាន់ហ្គាស្មានតែហ្វ្រាំងជ្រុលបុកចូលហាងលក់នាឡិកាយីហោ​ អឺរ៉ុប-ស៊ី្វស​ ខូចខាតទ្រព្យសម្បត្តិសរុបជិត១មឺុនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ រយ៉ែឡានចូលចតដើម្បីចុះចូលហាងស្រាប់តែច្រឡំជាន់ហ្គាស្មានតែហ្វ្រាំង បានជ្រុលល្បឿនបុកទម្លោះចូលហាងលក់នាឡិចកា​ យីហោ​ អឺរ៉ុប -ស៊ី្វស​ ដែលមានទីតាំងស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស​សង្កាត់មនោរម្យ​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ដោយបង្កការភ្ញាក់ផ្អើលនារសៀលថ្ងៃទី​ ២៨​ ខែ​ តុលា​ ឆ្នាំ​ ២០១៨​ ។

តាមប្រភព័ត៌មានពីបុគ្គលិកបម្រើការក្នុង​ហាងលក់នាឡិកា បានអោយដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយ​គ្រឿងម៉ាករេហ្វ័រ​ ពណ៌ទឹកប្រាក់​ ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្សទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកើតហេតុរថយន្តខាងបានទាញចង្កូតបត់ស្តាំដៃចូលចតនៅមុខហាងនាឡិកា​ ប៉ុន្តែទំនងបុរសដែលជាតៃកុង​ច្រឡំជាន់ហ្គាស្មានតែហ្វ្រាំងក៏ជ្រុលល្បឿនបុកទ្វារកញ្ជក់បាក់អស់២ផ្ទាំងហើយជ្រុលបុកទូរដាក់តាំងនាឡិកាមួយទូរនឹងកិនពីលើនាឡិកាទំនើបៗខ្ទេចអស់ជាង២០គ្រឿង​ ចំណែករថយន្តត្រូវទ្វារកញ្ជាក់ធ្លាក់សង្កត់ពីលើរងការខូចខាតមួយផ្នែកផង​ដែរ​ ប៉ុន្តែសំណាងល្អក្នុងហេតុការណ៍នេះមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះទេ​ ។

ក្រោយមានហេតុការណ៍នេះសមត្ថកិច្ច​មូល​ដ្ឋាន​បានចុះដល់កន្លែងកើតហេតុនឹងបានទំនាកទំនងទៅសមត្ថកិច្ចជំនាញចុះវាស់វែងនឹងអូសយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ។ សមត្ថកិច្ចបញ្ជាក់ថាក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តសុំសម្រួលសងថ្លៃខូចខាតដែលប៉ុន្មាន​ ម្ចាស់​ហាងលក់នាឡិកាមិនព្រមនោះទេ​ ដោយអះអាងថាទ្រព្យសម្បត្តិរបស់ខ្លួនដែលខូចខាតមានចំនួនច្រើន ៕ ភារ៉ា ដង្កោ


ចែករំលែក៖