ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​ខ្លួនមនុស្ស​៦នាក់​ ដកហូតវត្ថុតាងមួយចំនួនក្នុងប្រតិបត្ដិ​កា​រ​បង្រ្កាបមុខសញ្ញាមេ​កន្ទុយលេខ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ កម្លាំង​នគរបាល​ស្រុក​សំរោងទង បានបើកប្រតិបត្ដិ​កា​រ​បង្រ្កាបមុខសញ្ញាមេ​កន្ទុយលេខ (ល្បែងឆ្នោតខុសច្បាប់) ម្នាក់​ ដកហូតវត្ថុតាងបានមួយចំនួន ព្រមទាំងឃាត់​ខ្លួនមនុស្ស​ប្រាំមួយនាក់ ដែលសុទ្ធសឹងជាក្រុមអ្នកញៀនល្បែងមួយនេះចាត់ការតាមនីតិវិធី ។

ការបង្ក្រាបនេះធ្វើឡើង កាលពី​ វេលាម៉ោង​ ១៥​ និង​៤០នាទី​ ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ នៅភូមិរបងច្រុះ​ ឃុំសំរោង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាការចុះបង្ក្រាបនេះធ្វើឡើងដោយកម្លាំងផ្នែកព្រហ្មទណ្ឌសហការជា​មួយកម្លាំងផ្នែកសន្តិសុខស្រុក​ បន្ទាប់ពី​ទទួល​បានព័ត៌​មានពីកម្លាំងភ្នាក់ងារ​ ដែលបានរាយការណ៍អំពីទីតាំងខាងលើលួចលាក់​បើកលេងល្បែងស៊ីសង​មួយ​កន្លែង​ឆ្នោតខុសច្បាប់ (កន្ទុយលេខ) ។

ក្នុងការបង្ក្រាបនេះដែរ សមត្ថកិច្ច ឃាត់មុខសញ្ញាបាន​ប្រាំមួយនា​ក់​

១-ឈ្មោះ បូ សុខលី ភេទប្រុស អាយុ​ ៣៩ឆ្នាំ នៅ​ភូមិរបងច្រុះ ឃុំសំ​រោងទង ស្រុកសំរោងទង

២-ឈ្មោះ​ ឡូត រ៉ន ភេទ​ប្រុស​ ​អាយុ​ ​៦១ឆ្នាំ ភូមិត្រពាំងតាឡាត់ ឃុំសំរោងទង​

៣-ឈ្មោះ​ញ៉ាញ់ តូ ប្រុស​ ៥០ឆ្នាំ ភូមិវត្តថ្មី ឃុំត្រពាំងល្វា ស្រុកឧដុង្គ

៤-ឈ្មោះ ជឺ សារិន ប្រុស៣៨ឆ្នាំ ភូមិ​ចុងបឹង ឃុំសំរោងទង​

៥-ឈ្មោះ​ ជួន ម៉ុល ភេទ​ប្រុស​ អាយុ​ ៤០ឆ្នាំ ភូមិចង្ក្រៀនដែក ឃុំសំរោងទង​

៦-ឈ្មោះ​ អុឹម ឡូ ភេទប្រុស​ អាយុ​២៩​ឆ្នាំ​ ភូមិអង្គទន្លាប់ ឃុំសំរោងទង ។

ក្រោយឃាត់ខ្លួនក្រុមអ្នកញៀនល្បែងទាំងនេះ សមត្ថកិច្ច​ដកហូតបានវត្ថុតាងរួមមាន:​ បុិច​ ម៉ាស៊ីនគិតលេខ ១ គ្រឿង​ ទូរស័ព្ទ ២គ្រឿង កា​បូបស្ពាយ ១ ក្រដាស សម្រាប់កត់ឆ្នោតមួយចំនួន និងលុយចំនួន​ ៩៥ ៥០០រៀល (ប្រាំ​បួនមុឺនប្រាំ​ពាន់ប្រាំរយរៀល) ។

បច្ចុប្បន្ន​មុខសញ្ញា​មេឆ្នោត​ រួមជាមួយ​វត្ថុតាង​ស្រុក​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ការិយាល័យជំនាញខេត្ដ​ ដើម្បី​ចាត់​ការ​តាមនីតិវិធី​ ៕ សេនាស័ក្តិ


ចែករំលែក៖