ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា​បញ្ជាឲ្យកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់​

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានចុះរៀបចំសណ្តាប់ធ្នាប់​ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ។

បន្ទាប់ពីបានបញ្ជាពីលោកលឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា និងលោកវរៈសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា លោកវរសេនីយ៍ទោ ហ៊ន វិបុល អធិការរង និងលោកអនុសេនីយ៍ឯក ង៉ែត សារុន នាយរងផ្នែកសណ្តាប់ និងចរាចរណ៍ បានដឹកនាំចុះសហការជាមួយកម្លាំងប្រជាការពារ ត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តខណ្ឌ៧មករា និងមហាវិថីធំៗទាំង៥ទីតាំងឲ្យដាក់លក់ដូរបណ្តោះអាសន្ន១/៣នៃចិញ្ចើមថ្នល់ ហើយបាននែនាំឲ្យម្ចាស់មធ្យោបាយទាំងអស់ ឲ្យទ្បើងចតលើចិញ្ចើមថ្នល់ បញ្ចៀសការកកស្ទះចរាចរណ៍ ។

ក្រោយសកម្មភាពចុះរៀបចំខាងលើនេះ ឃើញថា បងប្អូនបានគោរពតាមការណែនាំបានល្អប្រសើរ ដូចជាចំណតភោជនីយដ្ឋាន ណានជីងជាដើម ជាពិសេសផ្លូវលេខ២១៥ ចំណុចភ្លើងស្តុបផ្សារដេប៉ូបេនស្រែអំបិល មិនឲ្យចតចាប់ម៉ូយ និងបានរៀបចំជុំវិញរបងវត្តមង្គលវន្ត័ និងច្រមុះជ្រូកផ្លូវលេខ១៦៤កន្លែងលក់ទឹកកក ផងដែរ៕ ស រស្មី


ចែករំលែក៖