ភ្នំពេញ៖ ជនសង្ស័យ៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់លើសំណុំរឿង២ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ពីសាកសួររួចកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃពុធ ទី៣១ ខែតុលា ២០១៨ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធចំនួន០២ ករណីផ្សេងគ្នា ដោយក្នុងនោះ ករណីទី១ មាន៦នាក់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ទី២ មានគ្នា២នាក់ប៉ុនប៉ងលូចម៉ូតូ ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង០៨នាក់ ដែលបញ្ជូននេះ ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលប៉ុស្តិ៍ក្នុងខណ្ឌសែនសុខ ។
អធិការនគរបាលខណ្ឌសែនសុខ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមជួយសហការ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ចផងពាក់ព័ន្ធនឹងករណីក្មេងទំនើង អំពើលួច ឆក់ផ្សេងៗ ជាពិសេសក្រុមក្មេងស្ទាវៗ ដែលប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន សូមរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការចុះបង្ក្រាបឲ្យទាន់ពេលវេលា ៕ តុង សីហា