ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ករណីលួចម៉ូតូ តែមិនបានស្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូ តែមិនបានសម្រេចកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង០០នាទី នៅចំណុចមុខផ្ទះជួលលេខA១២២ ផ្លុវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ស្វាយ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៩៩ ផ្លូវលំ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួន ។

ដោយឡែកជនរងគ្រោះ ឈ្មោះ លីវ ស៊ីវឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅផ្ទះជួលលេខA១២២ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកឡេត ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ធំ 1K-9247 ប្រគល់ឲ្យជនរងគ្រោះវិញ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះបានយកម៉ូតូរបស់ខ្លួន នៅមុខបន្ទប់ជួល ដោយពុំបានដកកូនសោរចេញពីម៉ូតូ រួចជនរងគ្រោះបានឡើងទៅបន្ទប់ជួលរបស់ខ្លួននៅជាន់ទី១ បានមួយសន្ទុះស្រាប់តែ ឭសំលេងអ្នកនៅជិតខាងស្រែកថាចោរៗ ហើយជនរងគ្រោះបានរត់ចេញមកមើល ឃើញជនសង្ស័យខាងលើកំពុងឡើងជិះម៉ូតូរបស់ខ្លួន រួចដួលត្រូវបានប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ នាំគ្នាចាប់ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាសាកសួរ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យចំនួន០២នាក់ ឈ្មោះ តាយ និងឈ្មោះ ធា បានគេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖