ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយមិននៅផ្ទះ ឪចាប់កូនចុងរំលោភ លើផ្ទះសម្រេច៤ដង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យល្មោភកាម ត្រូវជាឪពុកចុងម្នាក់ បានទិញថ្នាំញៀនយកមកជក់ក្នុងផ្ទះជាមួយបក្ខពួក ដោយស្រ្តីជាប្រពន្ធមិននៅផ្ទះ ក៏ចាប់កូនស្រីចុងម្នាក់ រំលោភបានសម្រេច៤ដង ទើបដឹងដល់អ្នកជិតខាង ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង២ និង២០នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បុរសល្មោភកាម និងជាមនុស្សញៀនថ្នាំឈ្មោះ និល ពាវ អាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុ ។ ចំណែកកុមារីរងគ្រោះឈ្មោះ ធ ច អាយុ១១ឆ្នាំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ស្រ្តីជាប្រពន្ធជនសង្ស័យ បានទុកកូនស្រីរងគ្រោះ ឲ្យនៅផ្ទះមើលប្អូនតូចម្នាក់ទៀតក្នុងភូមិកើតហេតុ រួចចាកចេញទៅធ្វើការនៅភ្នំពេញ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ គេ និងបក្ខពួក២នាក់ទៀតទី១ឈ្មោះ សុីម ភេទប្រុស អាយុ៣២ឆ្នាំ និងទី២ឈ្មោះ ប៉ាហុី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា បានទិញថ្នាំញៀនយកមកជក់ក្នុងផ្ទះកើតហេតុ ។ លុះជក់រួច ពួកគេ បានវិលទៅផ្ទះវិញ ទើបគេមានអារម្មណ៍ចង់រួមភេទ តែប្រពន្ធមិននៅផ្ទះ ក៏ចាប់កូនស្រីរងគ្រោះ រំលោភបានសម្រេចរហូត៤ដង ទើបបែកការណ៍ដឹងដល់អ្នកជិតខាង ចាប់ប្រគល់ឲ្យសមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ច នាំមកសួរចម្លើយនៅអធិការដ្ឋាន រួចកសាងសំណុំរឿងបញ្ជូនមកការិយាល័យជួញដូរ និងការពារអនីតិជន ចាត់ការតាមច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖