ព័ត៌មានទាន់ហេតុការណ៍៖

ក្ដិបមនុស្សមុខសញ្ញាលួចយ៉ាងសកម្មក្នុងក្រុងពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្មេងជំទង់ម្នាក់នេះ ត្រូវបានគេអះអាងថា បានសកម្ម ខាងគាស់ផ្ទះលួចយកសម្ភាររបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនរាប់ភ្លេចដងទៅហើយ ។

ការឃាត់ខ្លួនលើកនេះ នគរបាលធ្វើឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចថ្មរបស់ឈ្មោះ មី លីយ៉ាចាន់ផលគុន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់។

ជនសង្ស័យ ឈ្មោះ រតនា សង្ហា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពាលញាក២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់(មុខរបរមិនពិតប្រាកដ) ។ រីឯសម្ភារៈបាត់បង់រួមមាន ខ្សែកផ្លាកទីនចំនួន ១ខ្សែតំលៃ ៥០០ដុល្លារអាមេរិច ទូរស័ព្ទដៃចំនួន ៤គ្រឿង និងកុំព្យូទ័រចំនួន ១គ្រឿងផងដែរ សរុបតំលៃចំនួន ១៧០០ដុល្លារអាមេរិក ។

សមត្ថកិច្ចាត់ខ្លួនជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពរួចគេចខ្លួនបាត់ ហើយសមត្ថកិច្ចស្រាវជ្រាវ​ចាប់បានតែម្តង ៕ ដោយ បឹុម ពិន


ចែករំលែក៖