ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសមិនទាន់ដឹងក្ដីម្នាក់លង់ទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ លង់ទឹកទន្លេស្លាប់ កាលពីវេលាម៉ោង៧និង ៣០នាទីថ្ងៃ៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតំបន់ព្រៃកតាសោម ភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីក្មេងលង់ទឹកស្លាប់នេះបណ្ដាលមកម្ដាយខ្វះការប្រុងប្រយ័ត្ន ។ ក្មេងរងគ្រោះឈ្មោះ វ័ន្ត វី ភេទប្រុស អាយុ៥ឆ្នាំ ឪពុកឈ្មោះ ពឿង សុខវ័ន្ត អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ យិន ដាវី អាយុ២៩ឆ្នាំ នៅភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

ករណីខាងលើនេះ សមត្ថកិច្ចបញ្ជាក់មូលហេតុថា បណ្តាលមក ម្តាយយកកូនទៅសារមងជាមួយ ហើយរលកខ្លាំង ធ្លាក់កូនពីលើបាឡាបណ្តាលឲ្យលង់ស្លាប់។

ក្រោយពីធ្វើកោសល្យវិច្ច័យរួចសមត្ថកិច្ចបានប្រគល់សាកសពឲ្យឪពុកម្ដាយ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖