ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ដ្រវឹងស្រាលង់ទឹកបណ្ដាលឲ្យស្លាប់លុះដល់ដឹងកើតហេតុម៉ោង៩ និង៥នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុអន្លុងតាអ៊ុក ស្ថិតនៅភូមិសាស្ត្រភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ សុខនី ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមដំណើររឿងហេតុ: ជនរងគ្រោះឈ្មោះ គង់ សុខនី នេះកន្លងមកជាមនុស្សញៀនស្រា និងមានកាយសម្បទាមិនសូវរឹងមាំទេ (ស្វិតជើងខាងឆ្វេង) ។
តាមការបំភ្លឺ របស់ឈ្មោះ សៃ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ (ត្រូវជាកូនបង្កើត)បានបំភ្លឺថា៖ ឪពុករបស់ខ្លួនជាមនុស្សញៀនស្រាតែងស្រវឹងជាប្រចាំ គាត់ដើរតែងតែដួលដោយជើងរបស់គាត់ពិការខាងឆ្វេង ។
នៅថ្ងៃទី០៤ ខែវិច្ចិការ ឆ្នាំ ២០១៨ វេលាម៉ោង១៥ ល្ងាច បាត់ឪពុកមិនឃើញមកផ្ទះក៏ប្រាប់បងប្អូនឲ្យជួយដើររក ពេលល្ងាចដល់យប់មិនឃើញលុះព្រឹកឡើង វេលាម៉ោង៩ព្រឹក បានដឹងដំណឹងពីឈ្មោះ គង់ សារ៉ុម ភេទប្រុស អាយុ ៥១ឆ្នាំ នៅភូមិជាមួយគ្នាថាបានប្រទះឃើញសាកសពនៅចំណុចអន្លុងតាអ៊ុត ជាកន្លែងខ្លួនអូសប្រយុង ។
បានដំណឹងភ្លាម ក៏បបួលប្អូនឈ្មោះ សៃ ម៉ៅ ភេទប្រុស នឹងបងប្អូនញាតិជិតខាងឆ្ពោះទៅទីនោះចំងាយប្រហែលជាងមួយគីឡូម៉ែត្រពីភូមិ ពេលដល់កន្លែងកើតហេតុ ក៏ប្រទះឃើញសពអណ្តែតទឹកបានពិនិត្យមើលគឺពិតជាសពឪពុកខ្លួន ក៏នាំគ្នាអូសយកសពទៅដាក់នៅត្រើយខាងម្ខាងមានកំពង់ចំណុចអន្លុងតាអ៊ុកភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្រោយដឹងព័ត៌មានភ្លាមសមត្ថកិច្ចជំនាញយើងបានចុះដល់ទីកន្លែងកើតហេតុដោយមានលោកវ/ទោ ប៉ោ គឹមថុង ឋាន:អនុប្រធានការិយាល័យនគរបាលបច្ចេកទ្ទេសវិទ្យាសាស្ត្រខេត្តកំពង់ធំ ដឹកនាំរួម មានកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុស្រុកបារាយណ៏ កម្លាំងប៉ុស្តិ៍ត្នោតជុំ និងកម្លាំងប៉ុស្តិ៍ព្នៅ ដោយមានពេទ្យប្រចាំឃុំព្នៅចូលរួមនឹងក្រុមគ្រួសារសពចូលរួម ។
កាពិនិត្យកន្លែងកើតហេតុនិងសាកសពយើងពិនិត្យឃើញសពមានស្នាមដាច់សាច់នៅលើស្នៀតផ្កាខាងស្តាំទំហំ ៧សង្ទីម៉ែត្រ×៥ ប្រអប់ដៃឆ្វេងដាច់ស្បែកនិងសាច់រាងមូល៣,៥សង្ទីម៉ែត្រ×៣,៥ និងដាច់ស្លឹកត្រចៀកដុំៗសងខាង គឺដោយសាត្រីសីុ មាត់ ច្រមុះមានទឹក និងភក់ហូរចេញ ក្រៅពីនេះ ពុំឃើញមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ឡើយ ។
តាមការការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះឈ្មោះ គង់ សុខនី ពិតជាបានស្លាប់ដោយសារលង់ទឹកស្ទឹងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ ។
សមត្ថកិច្ចអះអាងថា ករណីនេះកើតឡើងដោយមូលហេតុ ស្រវឹងស្រាជោកជាំ ។
ក្រោយពីពិនិត្យចប់សព្វគ្រប់រួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី